សាសពបងប្អូនជនជាតិខ្មែរឥស្លាមទី១ !!! ដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ ត្រូវបានក្រុមគ្រូពេទ្យយកទៅកប់ដោយប្រុងប្រយ័ត្នបំផុត…

កំពង់ស្ពឺ÷ សាកសពបងប្អូនជនជាតិខ្មែរឥស្លាម ដែលស្លាប់ដោយសារជំងឺកូវិដ១៩ ត្រូវបានក្រុមគ្រូពេទ្យយកទៅកប់នៅលើដី ដែលបានត្រៀមទុកសម្រាប់អ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ នៅស្រុកឱរ៉ាល់ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

នេះគឺជាសាកសពទីមួយបង្អស់ ដែលបានយកទៅកប់នៅទីតាំងខាងលើនេះ។ សាកសព្វនេះមិនអាចដុតបានទេ ដោយសារតែជាសាកសពជនជាតិខ្មែរឥស្លាម ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត នឹងត្រូវគោរពតាមប្រពៃណីសាសនារបស់បងប្អូនឥស្លាម។ ការកប់សាកសពបងប្អូនខ្មែរឥស្លាមនេះ គឺក្រុមគ្រូពេទ្យបានកប់ដោយប្រុងប្រយ័ត្នខ្ពស់បំផុត។

អភិបាលស្រុកឱរ៉ាល់ លោក មួង ធី បានបញ្ជាក់ប្រាប់ថារាជរដ្ឋាភិបាលបានធ្វើការត្រៀមទុកដីចំនួន១០ហិកតាសម្រាប់បូជាសពបងប្អូនប្រជាពលរដ្ឋខ្មែរ នឹងត្រៀម៥ហិកតាសម្រាប់បងប្អូនជនជាតិឥស្លាម ដែលបានស្លាប់ដោយសារជំងឺ-១៩។

លោក មួង ធី ក៏បានបញ្ជាក់ផងដែរថា សម្រាប់ទីតាំង ដែលត្រៀមក្នុងការបូជាសពអ្នកជំងឺកូវីដ-១៩ ជនជាតិខ្មែរយើងនៅមិនទាន់អាចដំណើរការបាននៅឡើយទេ ព្រោះការរៀបចំរបស់ក្រុមបច្ចេកទេសនៅមិនទាន់ចប់សព្វគ្រប់នៅឡើយ។ឡម៉ាស៊ីនចំនួន៤គ្រឿង នៅបន្តរក្សាទុកក្នុងសាលាស្រុក រង់ចាំក្រុមបច្ចេកបញ្ចប់ការងាររៀបចំទើបដឹកទៅកាន់ទីតាំងឈាបនដ្ឋាននោះ៕

គួរបញ្ជាក់ផងដែរថា÷ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគិតគូរពីដំណើរវិវត្តន៍ នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលនៅក្នុងប្រទេសកម្ពុជា និងមានការរៀបចំទុកសម្រាប់អ្នកជំងឺ ដែលបានស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះរួចជាស្រេច។

Leave a Reply

Your email address will not be published. Required fields are marked *