ទីបំផុត !!! បុរស ២នាក់ ដែលបើករថយន្តឡាយវីដេអូ​ ផឹ ក​ស្រា បៀរ​បង្ហោះចូល TikTok ពេលនេះបានចូលខ្លួនមកទទួលកំហុស​ ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដេីម្បីសុំទោសជាសាធារណៈ ( មានវីដេអូ )

នេះបើយោងតាមផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងដូចខាងក្រោមថា៖

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកិត្តិយសជម្រាបជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា​ បុរស២នាក់ដែលបេីករថយន្តឡាយវីដេអូ​ ផឹកស្រាបៀរ​ ដែលផ្ទុយនឹងមាត្រាទី១០​ នៃច្បាប់ប្រឆាំងកូវីដ១៩​ បានចូលខ្លួនសារភាពកំហុស​ ធ្វេីកិច្ចសន្យា​ ណែនាំអប់រំ​ និងត្រូវបានសមត្ថកិច្ចធ្វេីការផាកពិន័យក្នុងម្នាក់ ៥លានរៀល

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរជាតិ​ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក្រុមកាងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ បានធ្វេីការស្រាវជ្រាវ

រហូតដល់ឈានទៅដល់ការកំណត់អត្តសញ្ញាណជនទាំងពីររូបដែលបានបេីករថយន្តឡាយផឹកស្រាបៀរ​ ដែលល្មេីសទៅនឹងមាត្រាទី១០​ នៃច្បាប់ប្រឆាំងការឆ្លងរាលវីរុសកូវីដ១៩​ ( បទមិនគោរពវិធានការរដ្ឋបាល​ ) ដែលត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី​ ១លាន​ ទៅ​ ៥លានរៀល​ ។ នៅ

រសៀលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២១នេះ​ សមត្ថកិច្ចផែនការងារសន្តិសុខ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពេញ​ បានធ្វេីការកោះហៅបុរសទាំងពីរឲ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស២នាក់ ឈ្មោះ ហួ ធឹម ភេទប្រុស កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៧ មុខរបរធ្វេីការក្រុមហ៊ុនអចលនទ្រព្យ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ជាអ្នកបេីកបររថយន្ត​ និង អ្នករួមដំណើរ

ឈ្នោះ ពិន នាត ភេទ ប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៣ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានថតឡាយវីដេអូ ក្នុងបណ្តាញសង្គម TikTok អំពីសកម្មភាព​ ផឹកគ្រឿងស្រវឹង ពេលកំពុងបើកបរ ដែលល្មេីសទៅនឹងច្បាប់ មិនគោរពវិធានការដ្ឋបាល (មាត្រាទី១០នៃច្បាប់ប្រឆាំងកូវីដ១៩​) ។ នេះជាទង្វើដ៏អាក្រក់មួយដែលមិនគួរនឹងយកគំរូតាមនោះទេ​ ។

រហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបខាងលេីបានចូលខ្លួនមកទទួលកំហុស​ ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដេីម្បីសុំទោសជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបានសន្យាថា ឈប់ប្រព្រឹត្តអំពើខុសឆ្គងដែលសង្គមស្អប់ខ្ពេីមបែបនេះទៀតហើយ​ ៕ ប្រភពពី: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *