ក្តៅៗ​ !!! ថ្ងៃនេះនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ ចំនួន៦៥៥នាក់ថែមទៀត និងជាសះស្បើយ ២២៤នាក់…

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៥៥នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២២៤នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦៥៥នាក់នោះ គឺមាន ០១នាក់ជាពលករមកពីប្រទេសថៃ និង៦៥៤នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *