ក្តៅៗ!៖ ស្រ្តីជនជាតិខ្មែរចំនួន ០១នាក់ អាយុ​ ៥៥ឆ្នាំ​ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​…

នេះបើយោងតាមផេករបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា នៅថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០២១​ មានស្រ្តីជនជាតិខ្មែរចំនួន ០១នាក់ អាយុ​ ៥៥ឆ្នាំ​ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​៖

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសំរាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថាយោងតាមការផ្ដល់ព័ត៌មានពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ 55 ឆ្នាំដែលរស់នៅសង្កាត់ព្រែកលាភខណ្ឌជ្រោយចង្វារាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតនាថ្ងៃទី 19 ខែមេសាឆ្នាំ 2021 វេលាម៉ោង ០២:៥៧រសៀល។

Leave a Reply

Your email address will not be published. Required fields are marked *