ដឹងហើយលឺហើយនៅតែហ៊ាន !!! ឃាត់ខ្លួនមនុស្ស ៥នាក់ ក្រោយជួបជុំផ្តុំគ្នាផឹកស៊ីយ៉ាងសប្បាយ ផ្គើនបំរាមរដ្ឋាភិបាល…

ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងសន្តិសុខសាលាខណ្ឌកំបូល ដឹកនាំដោយលោក ទ្រី ណារ៉េត នាយករងរដ្ឋបាលសា លាខណ្ឌ បានឃាត់ខ្លួនមនុស្សចំនួន៥នាក់ និងពិន័យម្នាក់ៗ 2លានរៀល ករណីល្មើសវិធានការបិទខ្ទប់ ដែលប្រមូលផ្តុំគ្នាផឹកស៊ី។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឃាត់ខ្លួនមនុស្សទាំង៥នាក់ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចភូមិព្រៃកុដ៏ សង្កា ត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក លឹម ចាន់ដាវុធ បានបញ្ជាក់ឱ្យដឹងថា អ្នកល្មើសនឹងវិធានការរដ្ឋបាលខាងលើរួមមាន ÷
ទី1/ ឈ្មោះ កង វុទ្ធី អាយុ60ឆ្នាំ ទី2/ ឈ្មោះ នុត សាវី អា យុ42ឆ្នាំ ទី3/ ឈ្មោះ កាយ គ្រិះស្នា អាយុ29ឆ្នាំ ទី4 ឈ្មោះ ឆិល សាន់ អាយុ43ឆ្នាំ
និងទី5/ ឈ្មោះ មុី រឿន អាយុ 41ឆ្នាំ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោក លឹម ចាន់ដាវុធ បានបញ្ជាក់ថា បច្ចុប្បន្នអ្នកទាំង5នាក់ខាងលេី ត្រូវបានប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃអធិការ ដ្ឋាននគរបាលខណ្ឌកំបូល ដេីម្បីអនុវត្តនីតិវិធីពិន័យអន្តរការ ក្នុងម្នាក់ៗត្រូវពិន័យអន្តរការណ៍២លានរៀល ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ- 19 និងជំ ងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរទៀត៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *