ពិតជាសោកស្តាយណាស់ !!! មុននេះបន្តិច តារាកំប្លែងថៃ Khom Chauncheun បានទទួលមរណភាពហើយ ដោយសារកូវីដ១៩…

តារាកំប្លែងដ៏ល្បីឈ្មោះលោកបានទទួលមរណះភាពនៅវេលាម៉ោង 7 ព្រឹក ថ្ងៃទី 30 ខែមេសាឆ្នាំ 2021 នេះមហាជនអ្នកគាំទ្របានទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ ។ តារាកំប្លែងរូបនេះបានមានអាការៈធ្ងន់ធ្ងររយៈពេលប៉ុន្មានថ្ងៃមុននេះព្រោះតែមេរោគកូវីត19 បានចូលទៅវាយលុកសួរដែលនាំអោយសុខភាពលោកកាន់តែធ្ងន់ធ្ងរហើយដោយសារលោកក៏មានជំងឺប្រចាំកាយផងទើបមិនអាចទ្រាំទ្ររួចនៅការវាយលុករបស់កូវីដ។

ជួយជម្រាបផងដែរថាតារាកំប្លែងរូបនេះរកឃើញមានឆ្លងជំងឺកូវីដ19 នៅថ្ងៃទី 12 ខែមេសាឆ្នាំ 2021 និងចាប់ផ្ដើមមានអាការៈធ្ងន់ធ្ងរនៅថ្ងៃទី 14 ខែមេសាឆ្នាំ 2021 ដោយក្នុងនោះកូនស្រីរបស់តារាខាងលើបានចេញមកប្រកាសប្រាប់ពីអាការៈរបស់ឪពុកខ្លួនថា

កំពុងតែធុញចូលបន្ទប់អាយសុីយូខណៈដែលមានសួតត្រូវបានមេរោគកូវីដវាយលុកហើយតម្រងនោមលោកចុះខ្សោយខ្លាំងរហូតដល់ថ្ងៃទី 20 ខែមេសាឆ្នាំ 2021 តារាកំប្លែងរូបនេះត្រូវប្ដូរពេទ្យជាបន្ទាន់ដោយប្រើនូវឧបករណ៍ជំនួយផ្លូវសួតក្នុងការជួយសង្គ្រោះហើយក្នុងថ្ងៃទី 29 ខែមេសាឆ្នាំ 2021 កន្លងទៅនេះ

សុខភាពលោកកាន់តែធ្ងន់កខ្លាំងឡើងមែនទែនដោយជីបចរចុះខ្សោយខ្លាំងទន្ទឹមនឹងនោះនៅថ្ងៃទី 30 ខែមេសាឆ្នាំ 2021 នេះលោកបានលាចាកលោកបាត់ទៅខាងណាដែលកូនស្រីរបស់លោកចេញមកបង្ហោះថា លោកពុកទៅបានសុខហើយទន្ទឹមនឹងនេះមហាជនគ្រប់គ្នាក៏សំដែងនូវការអាឡោះអាល័យដោយមិននឹកស្មានថាលោកត្រូវចាកចេញលឿនបែបនេះសោះ

Leave a Reply

Your email address will not be published. Required fields are marked *