ចាប់បានហើយ !!! ប្តីចិត្តអប្រិ.យ វា.យ ប្រពន្ធ​ស្ទើរ​ក្ស័ យ​ ត្រូវអ្នកជិតខាងអាណិតលួចថតបាន ពេលនេះត្រូវសមត្ថកិច្ចចាប់បានហើយ…

អ្នក​ភូមិ​ផង​របង​ជាមួយ​មានការ​អាណិតអាសូរ​ដល់​ស្ត្រី​វ័យក្មេង​ម្នាក់ ​ស្ទើរ​ខ្លោចចិត្ត​ ដែល​ឃើញ​នាង​ស៊ូទ្រាំ​ទទួល​រង កម្ម​ វេ ទនា ​រាល់ថ្ងៃ​ជាមួយ នឹង​ប្តី​ប្ រមឹ ក ​មិន​គិត​ខិតខំ​ប្រឹងប្រែង​ ធ្វើការ​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន បែរជា​រវល់​ដើរ​ ផឹ ក ស៊ី​ជួបជុំ​មិត្តភក្តិ លុះ​ត្រឡប់​មក​វិញ​ម្តង​ៗ តែង​វា យ ដំ​ ទា ត់​ធាក់ បណ្តាល​ឱ្យ​នាងរង​របួស​គ្រាំគ្រា និង​ឈឺ​ចុកចាប់​ពេញ​រាង​កាយ ។

ដោយសារ​ទើសភ្នែក​ខ្លាំង​ពេក​នៅ​ថ្ងៃ​កើតហេតុ ក្រោយ​ពី​ឃើញ​បុរស​ជា​ប្តី​ទាត់​ធាក់​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួស​ក្រោយមក​បាន​រត់គេច​ខ្លួន ក៏អ្នកជិតខាងបានថតសកម្មភាពទាំងនោះបង្ហោះលើបណ្តាញសង្គម រហូតបានដឹងដល់សមត្ថកិច្ច។

ដោយឡែក រសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានចាត់តាំង លោកស្រី ជា លាភ អភិបាលរងខេត្ត និងក្រុមការងារ ចុះសួរសុខទុក្ខ និង នាំយកសម្ភារ:ថវិកា ជូនដល់ស្ត្រីជនរងគ្រោះដែលប្តីប្រើប្រាស់ អំ ពើ ហិ ង្សា ឈ្មោះ បាត សាវេត ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ករណីអំពើហឹង្សានៅក្នុងគ្រួសារប្អូនស្រី កើតឡើង នៅវេលាយប់ថ្ងៃទី ២៨ខែមេសាឆ្នាំ២០២១ ជនប្រព្រឹត្តបានរត់គេចខ្លួនទាំងយប់ លុះព្រឹកថ្ងៃទី ២៩ ខែមេសាវេលាម៉ោង ៩ព្រឹក ទើបប្អូនស្រី ជាជនរងគ្រោះមកដាក់ពាក្សបណ្តឹងនៅ អធិការស្រុកសាលាក្រៅ ក្រោយពេលទទួលពាក្សបណ្តឹងសម្ថកិច្ច បាន ចាត់ចែងកសាងសំណុំរឿងសុំដីការអនុវត្តន៍តាមនិតិវិធីច្បាប់ ដើម្បីតា មចា ប់ខ្លួន ជនល្មើស មកផ្តន្ទាទោសតាមច្បាប់ ហើយសមត្ថកិច្ចបានខិតខំតាមប្រមាញ់រកចាប់ខ្លួន ជនល្មើសបានហើយ ។

Leave a Reply

Your email address will not be published. Required fields are marked *