រន្ធ ត់ណាស់ !!! មន្ត្រីនគរបាលម្នាក់ទើបចេញពីយាមគោលដៅបិទខ្ទប់ មកដឹកប្រពន្ធកូនទៅផ្ទះ អកុសលត្រូវរថយន្តដឹកខ្សាច់ប្រល័យស្លាប់យ៉ាងរន្ធត់​

មន្ត្រីនគរបាលខណ្ឌដង្កោម្នាក់​បានបាត់បង់ជីវិត និងរបួសប្រពន្ធ កូនតូច ខណៈដឹកប្រពន្ធនិងកូនត្រឡប់ទៅផ្ទះ ក៏ត្រូវរថយន្តអាបែនដឹកដីធុនធំបុក និងកិ ន ស្លា ប់យ៉ាងរន្ធត់​ នៅយប់ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០២១​ ត្រង់ចំណុចមុខបុរី​ប៉េងហួត​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សពជនរងគ្រោះមានឈ្មោះ​ ម៉ៅ​ ចាន់ឌូ​ អាយុ២៧ឆ្នាំ ជាមន្ត្រីស័ក្កិ៣​ ផ្នែកអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ។ ក្នុងករណីនេះ​ ប្រពន្ធនិងកូននៃសព​ បានរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក​ ដង្កោ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ចំណែករថយន្ត បង្កម៉ាក CAMC ពណ៌ស គ្មានស្លាកលេខ ជារថយន្តដឹកខ្សាច់ បើកបរដោយឈ្មោះ លី សុខផេង អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងការដ្ឋាន ជិតកន្លែងកើតហេតុ មានស្រុកកំណើត នៅខេត្តពោធិ៍សាត់ ។ នគរបាលរូបនេះ ទើបចេញពីយាម គោលដៅបិទខ្ទប់ មកដឹកប្រពន្ធកូនទៅផ្ទះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ជនរ ង គ្រោះ ( ប្ដីប្រពន្ធកូន) ជិះម៉ូតូតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង រីឯរថយន្ត បើកស្របទិសគ្នា លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្ត មកពីក្រោយ បត់ខាងស្តាំមិនប្រយ័ត្ន បានកៀរម៉ូតូបណ្តាលឲ្យដួល ហើយកិនជនរងគ្រោះតែម្ដង ។ បន្ទាប់មករថយន្តបង្ក បានព្យាយាមបើករត់ ចូលការដ្ឋាន ត្រូវបានពលរដ្ឋ ដេញតាមពីក្រោយទាន់ ក៏ហៅសមត្ថកិច្ចឃាត់ខ្លួនបាន ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ច ចា ប់ឃាត់ខ្លួនបញ្ចូន ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ព្រមទាំងនាំយកវត្ថុតាង​ ម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ ប៊ីក​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1IN-2083 ជារបស់ជនរងគ្រោះ​ និងរថយន្តបង្កម៉ាក​ CAMC​ប្រភេទដឹកដីធុនធំ​ ពណ៌ស​ គ្មានស្លាកលេខ​ផងដែរ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *