ករណីអគ្គីភ័យឆាប់ឆេះអាគារប្រជុំ ១ខ្នង នៅខេត្តបាត់ដំបង់ បណ្ដាលឱ្យរងការខូចខាតរហូតដល់ ៩០ភាគរយទៅហើយ…

នេះបើយោងតាមហ្វេសប៊ុកផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងដូចខាងក្រោមថា៖

ខេត្ត​បាត់ដំបង​៖ ថ្ងៃអង្គារ ៨រោច ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន០១លើក បណ្តាលឲ្យឆេះអគារប្រជុំ០១ខ្នង (ខូចខាត៩០%)

ទំហំ ២៥មx៨ម ។ + សម្ភារខូចខាតរួមមាន៖ – ឆេះអគារ ០១ ខ្នង – ឆេះម៉ូតូម៉ាកឌូក ០១ គ្រឿង – ម៉ូទ័របូមទឹក ០២ – ម៉ូទ័រស្វាន ០២ – ឧបករណ៍ផ្សារដែក ០២ – ម៉ូទ័រកាត់ឈើ ០១ – ម៉ូទ័របាញ់វីស ០១ – ម៉ូទ័រខាត់ឈើ ០១ – ម៉ូទ័រខាត់ដែក ០១ – ឧបករណ៍បំពងសំឡេង ០១ ឈុត – កៅអីឈើ ១៤០ កៅអី – តុគណៈធិបតី ០១ – តុគណៈចាត់តាំង ០១ – កង្ហាបញ្ឈរធំ ០២ – កង្ហាព្យួពិដាន ១២ – សម្ភារផ្ទះបាយ ០១ ឈុត

និងសម្ភារមួយចំនួនទៀត ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។ + សរុបគិតជាទឹកប្រាក់អស់ប្រហែល ២៥.០០០ ដុល្លា​ ។ +​ មូលហេតុ: បណ្ដាល​មក​ពី​ឆ្លងចរន្តអគ្គិសនី​ ។ +​ ភ្លាមៗនោះបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន​ ០១​ គ្រឿង និងរថយន្តច្នៃទឹក​ ០១​ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤​ ឡាន រថយន្តអគ្គិភ័យ ០១​ ឡាន និងរថយន្តច្នៃ ០៣​ ឡាន​ ។

Leave a Reply

Your email address will not be published. Required fields are marked *