ក្តៅៗ​ !!! ថ្ងៃនេះក្រសួងបានប្រកាសមានអ្នកឆ្លងថ្មី ៥៣៨នាក់ និងមានអ្នកជាសះស្បើយរហូតទៅដល់…

ភ្នំពេញ៖ នេះបើយោងតាមហ្វេសបុកផេកផ្លូវការរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ក្រសួងបានរកឃើញអ្នកមានផ្ទុកជំងឺកូវីដ១៩ ចំនួន ៥៣៨នាក់ និងមានអ្នកជាសះស្បើយចំនួន ៤៥៦នាក់ ខាងក្រោមជាខ្លឹមសារដែល ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផុសថា៖ សេចក្តីជូនព័ត៌មាន ស្តីពី ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១

ពិតជាសោកស្តាយណាស់ !!! មុននេះបន្តិច តារាកំប្លែងថៃ Khom Chauncheun បានទទួលមរណភាពហើយ ដោយសារកូវីដ១៩…

តារាកំប្លែងដ៏ល្បីឈ្មោះលោកបានទទួលមរណះភាពនៅវេលាម៉ោង 7 ព្រឹក ថ្ងៃទី 30 ខែមេសាឆ្នាំ 2021 នេះមហាជនអ្នកគាំទ្របានទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ ។ តារាកំប្លែងរូបនេះបានមានអាការៈធ្ងន់ធ្ងររយៈពេលប៉ុន្មានថ្ងៃមុននេះព្រោះតែមេរោគកូវីត19 បានចូលទៅវាយលុកសួរដែលនាំអោយសុខភាពលោកកាន់តែធ្ងន់ធ្ងរហើយដោយសារលោកក៏មានជំងឺប្រចាំកាយផងទើបមិនអាចទ្រាំទ្ររួចនៅការវាយលុករបស់កូវីដ។ ជួយជម្រាបផងដែរថាតារាកំប្លែងរូបនេះរកឃើញមានឆ្លងជំងឺកូវីដ19 នៅថ្ងៃទី 12 ខែមេសាឆ្នាំ 2021 និងចាប់ផ្ដើមមានអាការៈធ្ងន់ធ្ងរនៅថ្ងៃទី 14 ខែមេសាឆ្នាំ 2021 ដោយក្នុងនោះកូនស្រីរបស់តារាខាងលើបានចេញមកប្រកាសប្រាប់ពីអាការៈរបស់ឪពុកខ្លួនថា កំពុងតែធុញចូលបន្ទប់អាយសុីយូខណៈដែលមានសួតត្រូវបានមេរោគកូវីដវាយលុកហើយតម្រងនោមលោកចុះខ្សោយខ្លាំងរហូតដល់ថ្ងៃទី 20 ខែមេសាឆ្នាំ 2021

ក្តៅៗ​ !!! ថ្ងៃនេះក្រសួងបានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៦៩៨នាក់ និងមានអ្នកជាសះស្បើយចំនួនរហូតទៅដល់…

ភ្នំពេញ៖ នេះបើយោងតាមហ្វេសបុកផេកផ្លូវការរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ក្រសួងបានរកឃើញអ្នកមានផ្ទុកជំងឺកូវីដ១៩ ចំនួន ៦៩៨នាក់ និងមានអ្នកជាសះស្បើយចំនួន ៩៩៤នាក់ ខាងក្រោមជាខ្លឹមសារដែល ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផុសថា៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៩៨នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ៩៩៤នាក់ ៖

បុរសដែលយកសំណាកហើយមិនព្រមធ្វើចត្តាឡីស័ក ស្រាប់តែទៅដើរហើរ សី្ទម,ស្ប៉ា,ក្លឹប និងទៅការមិត្តភ័ក្ត្រនៅខេត្ត ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន និងអាចជាប់គុកពី…

ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់! នៅពេលនេះ បុគ្គលឈ្មោះ លាន់ ឡា ហៅ ឡា ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ​ដោយសារតែបុគ្គលនេះ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ក្រោយយកសំណាក ធ្វើតេស្ដរកមេរោគកូវីដ-១៩ ​រួចហើយ គ្រូពេទ្យតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅផ្ទះរង់ចាំលទ្ធផល តែបែរជាដើរហើរទៅស្ទឹម, ស្ប៉ា, ក្លឹបហាត់ប្រាណ

ក្តៅៗ​ !!! ថ្ងៃនេះនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ ចំនួន៦៥៥នាក់ថែមទៀត និងជាសះស្បើយ ២២៤នាក់…

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៥៥នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២២៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦៥៥នាក់នោះ គឺមាន ០១នាក់ជាពលករមកពីប្រទេសថៃ និង៦៥៤នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

ទីបំផុត !!! បុរស ២នាក់ ដែលបើករថយន្តឡាយវីដេអូ​ ផឹ ក​ស្រា បៀរ​បង្ហោះចូល TikTok ពេលនេះបានចូលខ្លួនមកទទួលកំហុស​ ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដេីម្បីសុំទោសជាសាធារណៈ ( មានវីដេអូ )

នេះបើយោងតាមផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងដូចខាងក្រោមថា៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកិត្តិយសជម្រាបជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា​ បុរស២នាក់ដែលបេីករថយន្តឡាយវីដេអូ​ ផឹកស្រាបៀរ​ ដែលផ្ទុយនឹងមាត្រាទី១០​ នៃច្បាប់ប្រឆាំងកូវីដ១៩​ បានចូលខ្លួនសារភាពកំហុស​ ធ្វេីកិច្ចសន្យា​ ណែនាំអប់រំ​ និងត្រូវបានសមត្ថកិច្ចធ្វេីការផាកពិន័យក្នុងម្នាក់ ៥លានរៀល ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរជាតិ​ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​

ក្តៅៗ!៖ ស្រ្តីជនជាតិខ្មែរចំនួន ០១នាក់ អាយុ​ ៥៥ឆ្នាំ​ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​…

នេះបើយោងតាមផេករបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា នៅថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០២១​ មានស្រ្តីជនជាតិខ្មែរចំនួន ០១នាក់ អាយុ​ ៥៥ឆ្នាំ​ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសំរាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថាយោងតាមការផ្ដល់ព័ត៌មានពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ 55 ឆ្នាំដែលរស់នៅសង្កាត់ព្រែកលាភខណ្ឌជ្រោយចង្វារាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតនាថ្ងៃទី 19 ខែមេសាឆ្នាំ 2021 វេលាម៉ោង ០២:៥៧រសៀល។