ស្ត្រីជាអ្នកលក់សាច់​គោ​បោះ​ដុំម្នាក់​​ នៅ​ទល់មុខ​ផ្សារ​ចាម ស្លាប់ដោយសារជំងឺកូវីដ ១៩….

តាមរយៈទំព័រហ្វេសបុក “សាលាសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ” បានឲ្យដឹងថា៖ នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រុមលោកគ្រូពេទ្យរាជធានី បាចុះមកយកសព វិជ្ជមានកូវីដ១៩ ម្នាក់ឈ្មោះ មុីត សៃម៉ាស់ ភេទស្រី អាយុ៥៣ ស្ថិតនៅផ្លូវ៣៦៩ ក្នុងភូមិព្រែកតាពៅ(មុខផ្សារជនជាតិ) សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេទ្យយកទៅដើម្បីរៀបចំបញ្ចុះសពតាមលក្ខណៈឥស្លាម ។ សមាជិកចត្តាឡីស័ក ក្នុងផ្ទះមានចំនួន១០នាក់។

ក្តៅៗ​ !!! ថ្ងៃនេះក្រសួងបានប្រកាសមានអ្នកឆ្លងថ្មី ៥៣៨នាក់ និងមានអ្នកជាសះស្បើយរហូតទៅដល់…

ភ្នំពេញ៖ នេះបើយោងតាមហ្វេសបុកផេកផ្លូវការរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ក្រសួងបានរកឃើញអ្នកមានផ្ទុកជំងឺកូវីដ១៩ ចំនួន ៥៣៨នាក់ និងមានអ្នកជាសះស្បើយចំនួន ៤៥៦នាក់ ខាងក្រោមជាខ្លឹមសារដែល ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផុសថា៖ សេចក្តីជូនព័ត៌មាន ស្តីពី ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១

សាសពបងប្អូនជនជាតិខ្មែរឥស្លាមទី១ !!! ដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ ត្រូវបានក្រុមគ្រូពេទ្យយកទៅកប់ដោយប្រុងប្រយ័ត្នបំផុត…

កំពង់ស្ពឺ÷ សាកសពបងប្អូនជនជាតិខ្មែរឥស្លាម ដែលស្លាប់ដោយសារជំងឺកូវិដ១៩ ត្រូវបានក្រុមគ្រូពេទ្យយកទៅកប់នៅលើដី ដែលបានត្រៀមទុកសម្រាប់អ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ នៅស្រុកឱរ៉ាល់ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ នេះគឺជាសាកសពទីមួយបង្អស់ ដែលបានយកទៅកប់នៅទីតាំងខាងលើនេះ។ សាកសព្វនេះមិនអាចដុតបានទេ ដោយសារតែជាសាកសពជនជាតិខ្មែរឥស្លាម ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត នឹងត្រូវគោរពតាមប្រពៃណីសាសនារបស់បងប្អូនឥស្លាម។ ការកប់សាកសពបងប្អូនខ្មែរឥស្លាមនេះ គឺក្រុមគ្រូពេទ្យបានកប់ដោយប្រុងប្រយ័ត្នខ្ពស់បំផុត។ អភិបាលស្រុកឱរ៉ាល់ លោក មួង ធី បានបញ្ជាក់ប្រាប់ថារាជរដ្ឋាភិបាលបានធ្វើការត្រៀមទុកដីចំនួន១០ហិកតាសម្រាប់បូជាសពបងប្អូនប្រជាពលរដ្ឋខ្មែរ នឹងត្រៀម៥ហិកតាសម្រាប់បងប្អូនជនជាតិឥស្លាម ដែលបានស្លាប់ដោយសារជំងឺ-១៩។ លោក

រដ្ឋបាលខេត្តព្រៃវែង៖ សូមបង្ហាញអត្តសញ្ញាណមនុស្សម្នាក់ មកពីភ្នំពេញ រស់នៅស្រុកមេសាង ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test ) បច្ចុប្បន្នស្នាក់នៅមន្ទីរពេទ្យបង្អែកស្រុកមេសាង

សូមបញ្ជាក់ផងដែរថា អ្នកជំងឺឈ្មោះ ចុន ជីន ភេទស្រី អាយុ ៣៨ឆ្នាំ មកពីភ្នំពេញ ( ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម🔴) ជាកម្មការនីរោងចក្រកាត់ដេរបានមកដល់ផ្ទះក្នុង ភូមិជីផុច ឃុំជីផុច ស្រុកមេសាង វេលាម៉ោង ២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។ ដំបូងឡើយ អ្នកជំងឺនេះ មានអារម្មណ៍មិនស្រួលខ្លួន

អបអរសាទរ !!! នៅកន្លែងសម្រាកព្យាបាលនៅកោះពេជ្រ មានចំនួនអ្នកជាសះស្បើយរហូតដល់ទៅ…

នេះបើយោងតាមហ្វេសផេក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានអោយដឹងដូចខាងក្រោមថា៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។ #TYDA #ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩

មង្គលការដ៏សាមញ្ញ !!! ត្រឹមម្ហូប ១តុម៉ាក់ប៉ាទាំងសងខាងមានក្តីសុខសុភមង្គល ហើយមិនបង្ករហានិភ័យ…

ថ្មីៗ នេះទោះការចាប់អារម្មណ៍ចំពោះមង្គលការដ៏សែនសាមញ្ញមួយនៅផ្ទះដែលមានត្រឹមវត្តមានប៉ាម៉ាក់ទាំងសង្ខាងចងដៃថ្ងៃមង្គលការរបស់កូនទាំងពីរ នេះយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះបានបង្ហោះរូបត្រឹម 4 សន្លឹកនៅក្នុងថ្ងៃមង្គលការដ៏សាមញ្ញបំផុតដែលធ្វើឡើងនៅក្នុងផ្ទះមានត្រឹមម្ហូបមួយតុមិនមានសំអាងការតុបតែង កាលពីថ្ងៃទី 6 ខែឧសភាឆ្នាំ 2021 មានគូស្វាមីភរិយាថ្មោងថ្មីមួយគូដែលបានចាប់ដៃគូគ្នាសាងគ្រួសារដោយធ្វើពិធីអាពាហ៍ពិពាហ៍សែនសាមញ្ញបំផុតដោយមានលក់ត្រឹមវត្តមានអ្នកមានគុណទាំងសងខាងសែនចងដៃកូនទាំងពីររួមជាមួយនឹងការរៀបចំម្ហូបអាហារត្រឹមមួយតុហើយគ្មានសំអាងការសុទ្ធតែជាអ្វីឡើយ ខាងក្រោមនេះជាខ្លឹមសារដើម ដែលមានអត្តន័យថា៖ ថ្ងៃ​នេះ​ជា​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​របស់​យេីង​ទាំងពីរ​👰‍♀️🤴🏻ដោយ​សារ​សម័យ​កូវីដ​🦠💉ដូច្នេះ​បាន​ត្រឹម​តែ​សែន​ជីដូនជីតា​ទេ🎎។ ហេីយ​ក៏​អធ្យាស្រ័យ​ដល់​ អ៊ុំ​ ពូ​ មីង​ ទ្រា​ និង​ មិត្តភ័ក្ដិ​ បងប្អូន​ ដែល​មិន​បាន​ហៅ​មក​ចូលរួម​សែន​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​យេីង​ខ្ញុំ​🙏🏼🙏🏼🙏🏼។ ជាចុងក្រោយ​ខ្ញុំ​ទាំង​ពីរ​សូម​អរគុណ​ដល់​ ប៉ា​ក្មេក​ ម៉ាក់​ក្មេក​

ឈាមស្រែកស្បែកហៅ !!! ទីបំផុតចាប់បានហើយ ប្ដី ដែលស ម្លា.ប់ ប្រពន្ធជាស្ត្រីអានិកជនខ្មែរ នៅក្រុងសៀមរាប…

ក ម្លាំ ង សម ត្ថកិ ច្ច ការិយាល័យព្រ ហ្មទ ណ្ឌ អា វុ ធ ហ ត្ថ ខេត្តសៀមរាប សហការជា​មួយខេត្តបាត់ដំបង តាម ចា .ប់ ខ្លួនជនដៃដល់ ដែលបាន ស ម្លា ប់ ស្ត្រីអានិកជនខ្មែរ

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋ១៧២ខ្នង ក្នុងខេត្តកំពង់ឆ្នាំងត្រូវបានដួលរលំរបើកដំបូល ជញ្ជាំង ស្ត្រីម្នាក់ត្រូវផ្ទះសង្កត់លើ គោងាប់មួយក្បាល

លោកប្រាក់សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅល្ងាចថ្ងៃទី៦ ខែឧសភានេះថា គ្រោះធម្មជាតិមានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង នៅយប់ ថ្ងៃទី០៥ ខែឧសភា បានបង្កឲ្យផ្ទះប្រជាពលរដ្ឋ សរុបចំនួន១៧២ខ្នង រងការខូចខាតក្នុងនោះមាន១២ខ្នងបានរលំដួលដល់ដីនិង១៦០ខ្នងខ្លះបានរបើកដំបូល និងខ្លះបានរបើកជញ្ជាំង។ លោកប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានបន្តថា បណ្ដាស្រុកដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ខាងលើនេះរួមមាន ១៖ស្រុករលាប្អៀរខូចខាតផ្ទះ ២៨ខ្នង ក្នុងនោះរបើកដំបូលឬជញ្ជាំង។ ២៖ស្រុកសាមគ្គីមានជ័យរងការខូចខាត៨៨ខ្នង ក្នុងនោះរលំដួលដល់ដី៥ខ្នង និងរបើកដំបូលនិងជញ្ជាំង៨៣ខ្នង។ ៣៖ស្រុកកំពង់លែង ខូចខាតសរុប៣ខ្នងក្នុងនោះ របើកដំបូលជ ញ្ជាំង។ ៤៖ ស្រុកជលគិរីខូចខាតសរុប១១ខ្នង

ករណី! ខ្យល់​កន្រ្តាក់​កេីត​ឡើង​​ បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួនរហូតទៅដល់…

នេះបើយោងតាមហ្វេសប៊ុកផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងដូចខាងក្រោមថា៖ ខេត្ត​ក្រចេះ​៖ កាលពី​យប់​ថ្ងៃ​០៥​ ខែ​ឧសភា​ ឆ្នាំ​២០២១​ នៅ​ក្នុង​ស្រុក​ស្នួល​ ខេត្តក្រចេះ​ មានករណីខ្យល់​កន្រ្តាក់​កេីត​ឡើង​ចំនួន​០១លើក​ បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ ៥៥​ ផ្ទះ​ សាលា​ឆាន់​ ០១​ខ្នង​ សាលា​រៀន​ ០១​ ឃ្លាំង​ ០២​ខ្នង​ រោង​ត្រាក់ទ័រ​ ០១​ខ្នង​ និង​រោង​ទឹក​ស្អាត​ ០១​ខ្នង​ សរុប​ទាំងអស់​

អភិបាលខេត្តត្បូងឃ្មុំ បញ្ជាក់ហើយថា ដើមពោធិ៍ ដែលដួលដោយសារខ្យល់កន្រ្តាក់ថ្ងៃនេះ មិនមែនដើមពោធិ៍ទុំទាវនោះទេ

ដើមពោធិ៍ដ៏ធំមួយដេីមត្រូវបានខ្យល់កន្រ្តាក់ បោកបក់ឱ្យយដួលរលំនៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដែលមានអាយុកាលរាប់រយឆ្នាំ ដោយមានគេចែករំលែកតៗគ្នា ថាជាដើមពោធិ៍ប្រវត្តិស្នេហារវាង​ ទុំ និង​ ទាវ ដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ដោយឡែកនៅមុននេះបន្តិច តាមរយៈគណនេយ្យហ្វេសបុកឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងបែបនេះថា៖ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាដើមពោធិដែលដួលដោយសារខ្យល់កន្រ្តាក់ថ្ងៃនេះមិនមែនដើមពោធិទុំទាវនោះទេគឺដើមពោធិអ្នកតាក្រហមក!!!! ខ្ញុំបាទសូមអរគុណជាអណេកចំពោះឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ជា