អ្នកស្រី ទ្រីដាណា បានបង្ហោះសារហួលចិត្តមួយក្រោយពីដឹងការពិត ពីមូលហេតុ ឃាត ករ…

បើយោងតាមព័ត៌មានអាជ្ញាធរបានឲ្យដឹងថា ករណី​ភ្លើង​ឆេះ​ផ្ទះ នៅ​ស្រុក​បរិបូណ៌ ដែល​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​មួយ​គ្រួសារ សរុប​៦នាក់ (​រាប់​ទាំង​កូន​នៅ​ក្នុង​ពោះ​ម្ដាយ​ម្នាក់​ទៀត​) បាន​ស្លាប់​នៅ​ក្នុង​ភ្នក់ភ្លើង កាលពី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ដោយ​រួចខ្លួន​តែ​ប្ដី​ម្នាក់ ពេល​នេះ សមត្ថកិច្ច​ចម្រុះ​មក​ពី​ក្រសួងមហាផ្ទៃ រួម​ទាំង​ប៉ូ​លី​ស​អន្តរជាតិ និង​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង បានស៊ើបដឹងការពិតហើយ ដែលករណីនេះគឺបុរសជាប្ដីឃាតករស្លាប់ប្រពន្ធកូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃាតករជាប្ដីដែលមានឈ្មោះ នួន សា​រ៉េ​ត អាយុ៣៨ឆ្នាំ បានផ្ដល់ចម្លើយនៅមុខសមត្ថកិច្ចជំនាញថាខ្លួនគឺជាជនដៃដល់ដុតផ្ទះស្លាប់ប្រពន្ធកូនរហូតដល់៥នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
គួររំលឹកថា ហេតុការណ៍​អគ្គិភ័យ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ឧសភា ស្ថិត​នៅ​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង់ ស្រុក​បរិបូណ៌ ។ ហើយ​បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​ថា ស្ត្រី​ជា​ម្តាយ​កំពុង​ពរ​ពោះ ដូច្នេះ​ជីវិត​មនុស្ស​ដល់​ទៅ​៦​នាក់ ត្រូវ​ស្លា​.​ប់​ដោយ​គ្រោះ​អគ្គិភ័យ​នេះ ។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
តាម​ប្រភព​ព័ត៌មាន​ ​ដែល​ទទួល​បាន​ពី​លោក ឈុំ សាំ ជំទប់​ទី​មួយ​ឃុំ​ខុន​រ៉​ង់ បាន​ឲ្យ​ដឹង​ថា គ្រួសារ​រង​គ្រោះ​ខាងលើ​មាន​ប្រពន្ធ​ឈ្មោះ សៀន សុខ​ជា អាយុ ៣៨​ឆ្នាំ​(​មាន​ផ្ទៃពោះ​) ចំណែក​ប្ដី​មានឈ្មោះ នុ​ន សា​រ៉េ​ត អាយុ​៤១​ឆ្នាំ កូនច្បង​ឈ្មោះ សេង រក្សា អាយុ​៩​ឆ្នាំ​, កូន​ទី​២​ឈ្មោះ សេង ជីវ​ន្ត័ អាយុ​៧​ឆ្នាំ​, កូន​ទី​៣​ឈ្មោះ សេង ជីវ៉ា អាយុ​៧​ឆ្នាំ (​ទី​២​និង​ទី​៣​ជា​កូនភ្លោះ​) និង​កូន​ទី​៤ ឈ្មោះ ឡុ​ង ចំរើន អាយុ​៣​ឆ្នាំ (​ប្រុស​ទាំង​៤) ។ គ្រួសារ​នេះ​មានមុខ​របរ​លក់​ខោអាវ​ជជុះ ចំណែក​ផ្ទះ​រង​គ្រោះ ដោយ​អគ្គី​ភ័យ​មាន​ទំហំ ៥​គុណ​នឹង ៨​ម៉ែត្រ ធ្វើ​អំពី​ដែក ប្រក់​និង​បាន​បាំងជញ្ជាំង​ស័ង្កសី។

ក្រោយពីដឹងព័ត៌មានបើនេះ អ្នកស្រី ទ្រី ដាណា ក៏បានបង្ហោះសារហួតចិត្តមួយដូចខាងក្រោមថា៖

“ខំអាណិត តាមពិតសម្លាប់គ្រួសារ ប្រពន្ធកូនខ្លួនឯង លោកអើយ😢😢😢 គ្រាន់លឺឆេះផ្ទះស្លាប់ប្រពន្ធកូន ជួយធ្វើបុណ្យ 1000$ ភ្លាម តែក៏ឆ្ងល់ដែរ ម៉េចបានរួចខ្លួនតែឯង។ ឥឡូវដឹងការពិតហើយ សារភាពហើយ ដុតផ្ទះ សម្លា ប់ប្រពន្ធកូនឯង។ មិនទាន់ដឹងមូលហេតុអីទេ កំពុងចាំមើល ម៉េចក៏ឃោឃៅម៉េស 😭😭😭 អរគុណសមត្ថកិច្ច ខំស្រាវជ្រាវស្វែងរកការពិត 🙏🙏🙏 នៅឃុំខុនរ៉ង ស្រុកបរបូណ៍ ខេត្តកំពង់ឆ្នាំង។”

Leave a Reply

Your email address will not be published. Required fields are marked *