សមត្ថកិច្ចចម្រុះ ចុះមកស្រាវជ្រាវ​ជុំវិញករណីចោរគាស់ផ្ទះ​ថៅកែ​លក់ឡេយកប្រាក់អស់ប្រមាណជា ​​៥០ម៉ឺន​ដុល្លារ ខណៈ​ម្ចាស់​កំពុង​សម្រាក​ព្យាបាល​កូ​វី​ដ

​កម្លាំង​សមត្ថកិច្ចនគរបាលខណ្ឌទួលគោក​ សហការ​ជាមួយ​ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ នៃស្នងការ​រាជធានីភ្នំពេញ នៅវេលាម៉ោង​​១០និង​ ​​​៥០នាទីព្រឹកថ្ងៃទី​​​​​១២ ឧសភា ឆ្នាំ​២០២១នេះ បានចុះមកស្រាវជ្រាវ​ជុំវិញករណីចោរគាស់ផ្ទះ​ថៅកែ​លក់ឡេយីហោ”មករា មុំ ​”តំណាងចែកចាយ​ធំ​ក្រុមហ៊ុន DW សាខាបឹងសាឡាង លក់ដុំ និងរាយ ​ឡេមុខ និងឡេខ្លួន ដែលនាំចូលពីប្រទេស​ថៃ និង​កូរ៉េ នៅចំណុច​ផ្ទះ​លេខ​៣៥B​ ផ្លូវ​លេខ​២២៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានីភ្នំពេញ។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បន្ទាប់ពីស្ត្រីជាម្ចាស់ផ្ទះ​រងគ្រោះ​​ បានឡាយវីដេអូ​បង្ហោះ​នៅលើបណ្តាញសង្គម​​ ពាក់ព័ន្ធ​ករណីចោរចូលគាស់ផ្ទះ​របស់គាត់ លួច​យកលុយអស់ប្រមាណជា​​៥០ម៉ឺន​ដុល្លារ​ ហើយសមត្ថកិច្ចក៏​បានចុះមកស្រាវជ្រាវ​ដល់ទីតាំងកើតហេតុ​ផងដែរ​។ ប៉ុន្តែ​ទោះបីយ៉ាងណា សមត្ថកិច្ច​ពុំអាចចូលទៅដល់ខាងក្នុង​ផ្ទះនោះបានទេ ពីព្រោះ​ផ្ទះមួយនេះ​ត្រូវបានចាក់សោផ្លុំបេទុកចោល ខណៈដែល​អាជ្ញាធរ​ បានរកឃេីញ​ម្ចាស់ផ្ទះ និង​សមាជិកគ្រួសារ​​សរុប​​ចំនួន​៧នាក់ មាន​វិជ្ជមានកូវីដ-​១៩ ​ហើយ​ត្រូវ​បាន​បញ្ជូនទៅព្យាបាលនៅ​មណ្ឌលម៉ូដែន២ ក្នុងសង្កាត់ចាក់អង្រែ ក្នុង​ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេីតាមប្រភពព័ត៍មានពីកន្លែងកេីតហេតុ​ បានឲ្យដឹង​ថា​ ម្ចាស់​ផ្ទះរងគ្រោះ​ឈ្មោះ​ ហេង មក​រា ភេទស្រី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​៣៥B​ផ្លូវ​លេខ​២២៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​ការឡាយវីដេអូលើបណ្តាញសង្គម​របស់ស្ត្រី​ជាម្ចាស់ផ្ទះ​ បានយំរៀបរាប់ទាំង​ទួញសោកពាក់ព័ន្ធនឹង​ករណីចោរគាស់ផ្ទះ​ខាងលើនេះដែរ​​ ដោយរូបគាត់បាន​អះអាង​ថា ​ទ្រព្យសម្បត្តិ​ដែលត្រូវចោរគាស់ផ្ទះ​ យកលុយ​ដែល​ដាក់ក្នុងទូដែកអស់ប្រមាណជា​​៥០ម៉ឺន​ដុល្លារ ហើយចោរបាន​គេចខ្លួនបាត់ស្រមោល ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្ចាស់​​​ផ្ទះរងគ្រោះ​ បន្តថា​ មានការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោងទៀបភ្លឺ​ថ្ងៃទី​១១ ឧសភាម្សិលមិញនេះ ខណៈដែលប្រជាពលរដ្ឋ​ជាអ្នកជិតខាងគាត់​ បានដេីរហាត់ប្រាណធ្វើដំណើរ​ឆ្លងកាត់​ ក៏ស្រាប់តែឃើញ​ផ្ទះ​របស់គាត់បើកទ្វារចំហរ​ ហើយនាំគ្នា​រាយការណ៍មកគាត់តែម្តង។ ភ្លាមនោះ​ក៏បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើលកើតឡើង​ ប៉ុន្តែ​រូប​គាត់​ដែល​ជាម្ចាស់ផ្ទះ​មិនអាចមកផ្ទះបានឡើយ​ ព្រោះ​តែ​គាត់កំពុងសម្រាកព្យាបាល​ជំងឺ​នៅ​មណ្ឌលម៉ូដែន២ ក្នុងសង្កាត់ចាក់អង្រែ ក្នុង​ខណ្ឌមានជ័យ។

ដោយ​ឡែក​បើ​តាមប្រភពព័ត៍មានពី​ប្រជាពលរដ្ឋ​ បានឲ្យដឹងថា​ កាលពីវេលាម៉ោង៣​ និង៣០នាទីទៀបភ្លឺ​ថ្ងៃទី​១១ ខែឧសភា​ ឆ្នាំ​២០២១​ ពួក​គាត់​ដេីរហាត់ប្រាណធ្វើដំណើរ​ឆ្លងកាត់​ ក៏ស្រាប់តែឃើញ​ផ្ទះ​របស់ជនរងគ្រោះ​បើកទ្វារចំហរ​ ប៉ុន្តែ​ក៏មិនចាប់អារម្មណ៍នោះដែរ។ លុះនៅវេលាម៉ោងប្រមាណ១រសៀល​ ស្រាប់​តែ​លេចមុខជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿង មកឈប់មុខផ្ទះ រួចបើកទ្វារចូលទៅក្នុងមួយសន្ទុះក្រោយមកមានម៉ូតូកង់៣ មួយគ្រឿង បានមកដឹកទំនិញសង្ស័យថា មកដឹកទូរដែកចេញ តែពុំមាននណាចាប់អារម្មណ៍ ដោយអ្នកជិតខាងស្មានតែម្ចាស់ឲ្យគេមកដឹកទំនិញដូចសព្វដង ។

តាមការរៀបរាប់របស់ ស្ត្រីជាម្ចាស់ផ្ទះរងគ្រោះបានឡាយបង្ហោះវីដេអូលើបណ្តាញសង្គម អោយដឹងថា ផ្ទះរបស់គាត់ត្រូវបានចោរចូលគាស់យកទូរដែកទង្ងន់១០០គីឡូក្រាម ទៅបាត់ ដោយយកប្រាក់ ,គ្រឿងអលង្ការពេជ្រ កូនជ្រូក សរុប អស់ជាង៥០ម៉ឺនដុល្លារ និងប្លង់ផ្ទះ៣កន្លែង ប្លង់ដី៥កន្លែង យកទៅទាំងអស់។

Leave a Reply

Your email address will not be published. Required fields are marked *