នេះវីដេអូថ្មីផ្សេងទៀត ក្រោយប្រតាយប្រតប់ក្នុងឡាន ឧកញ៉ា ហេង សៀ បើឡានជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ហើយដើរចុះពីរថយន្ត…

វិដេអូថ្មីមួយទៀតបង្ហាញថា ក្រោយមានជម្លោះជាមួយកញ្ញា មាន ពេជ្ររីតា រួចហើយ, ឧកញ៉ា ហេង សៀ បានបើករថយន្ត KIA ស្លាកលេខភ្នំពេញ 2AC-7258 របស់ខ្លួនទៅបុករថយន្តឡង់គ្រីស័ រ មួយគ្រឿង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បន្តការសាកសួរលើ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia តាមបណ្តឹងរបស់ ឧកញ៉ា ហេង សៀ ដែលបានប្តឹងរូបនាងពីបទលួចមានស្ថានភា ពទម្ងន់ទោស ខណៈដែលមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច បានដាក់ពាក្យរួចហើយ ដើម្បីស្នើតុលាការអនុញ្ញាតឱ្យនាងនៅក្រៅឃុំជាបណ្តោះអាសន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ការសាកសួរលើសិល្បការិនីរូបនេះ បានចាប់ផ្តើមតាំងពីល្ងាចម្សិលមិញ បន្ទាប់ពីមេធាវីសម្តេចតេជោចូលខ្លួនស្រាវជ្រាវ និងការពារក្តីជូន កញ្ញា មាន ពេជ្ររីតា ខណៈដែលនាងត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារម២ តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីចាប់ខ្លួនបាន២ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បណ្តឹងឧកញ៉ា ហេង សៀ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដោយចោទប្រកាន់លើ កញ្ញា មាន ពេជ្ររីតា ថាបានយក កាំ បិ តចុ ង ស្រួច ចាក់ទៅលើរូបលោកចំនួន ២កំបិត ហើយយកទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 12 pro max នៅចំណុចផ្លូវកែងលេខ១៣៨ កែងនឹងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប៉ុន្តែករណីខាងលើនេះ ត្រូវបានកញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងបកវិញ ដោយចោទប្រកាន់ថា ឧកញ៉ាមានទ្រព្យស្តុកស្តម្ភនេះ បានប៉ុន ប៉ង រំ លោ ភ លើរូបនាង នៅក្នុងរថយន្ត បន្ទាប់ពីបានខលហៅនាងឱ្យទៅយកអំណោយទុក ចែកជូនជនរងគ្រោះដោយសារកូវីដ១៩ និងពិភាក្សាការងារ។

Leave a Reply

Your email address will not be published. Required fields are marked *