អ្នកកើតជំងឺកូវីដ១៩ ជាង៣០នាក់ទៀត មិនទាន់ស្គាល់អាសយដ្ឋាននៅឡើយ, អំពាវនាវសាមីខ្លួន ឬអ្នកស្គាល់ សូមទាក់ទងមកអាជ្ញាធរបន្ទាន់

គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅសល់អ្នកកើតជំងឺកូវីដ១៩ ជាង៣០នាក់ផ្សេងទៀត ដែលមិនទាន់ស្គាល់អាសយដ្ឋាន ដើម្បីទាក់ទងយកមកព្យាបាលជំងឺ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែមេសាម្សិលមិញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ថ្មីចំនួន៥៦នាក់ ដែលក្រុមគ្រូពេទ្យពុំទានរកទីតាំងឃើញ ហើយនៅថ្ងៃនេះ បានរកឃើញជាង២០នាក់ហើយ ដើម្បីយកមកព្យាបាលជំងឺ។ ដោយឡែក នៅដល់ជាង៣០នាក់ទៀត មិនទាន់អាចទាក់ទងបាននៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់សាមីខ្លួនដែលមានឈ្មោះក្នុងបញ្ជីដែលបានបង្ហាញជូន ឬអ្នកស្គាល់ សូមធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ឬលេខទំនាក់ទនងរបស់រដ្ឋបាលរាជធានីភ្នំពេញបន្ទាប់ ដើម្បីទៅទទួលយកអ្នកជំងឺមកព្យាបាល៕ ប្រភព៖FreshNews

Leave a Reply

Your email address will not be published. Required fields are marked *