រកឃើញ វត្ថុ​បុរាណដ៏មានតម្លៃ «​កងជើង​ទេវរូប​» ក្នុងពីគំនរភ្លើងឆេះផ្ទះសម្លាប់មនុស្ស៥នាក់ នៅខេត្តកំពង់ឆ្នាំង

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានប្រគល់វត្ថុបុរាណដែលជារបស់មានតម្លៃប្រភេទ កងជើង ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងរក្សាទុកក្នុងសារមន្ទីរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា វត្ថុបុរាណនេះ គឺជាប្រភេទ កងជើង របស់ទេវរូបភេទស្រី ធ្វើពីលោហៈធាតុ (មានស្ពាន់ និងដែកបញ្ចូលគ្នា) ទម្ងន់១.៦គីឡូក្រាម រចនាបថសម័យកណ្ដាល (ឬសម័យក្រោយអង្គរ) ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីរក្សាទុកក្នុងសារមន្ទីរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា កងជើងបុរាណខាងលើនេះ មានតម្លៃជាប្រវត្តិសាស្រ្ត គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ វត្ថុបុរាណមួយនេះ លោកនឹងយកទៅរក្សាទុកនៅក្នុងសារៈមន្ទីរខេត្ត តែបច្ចុប្បន្នគឺទុកនៅក្នុងឃ្លាំងដើម្បីយកទៅសម្អាតតាមបច្ចេកទេសរបស់បុរាណវិទ្យាសិន ដោយសារតែត្រូវភ្លើងឆេះប្រឡាក់មើលមិនដឹងធាតុដើម ដោយមិនទាន់អាចដាក់តាំងឱ្យមើលបាននៅឡើយទេ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជីវ ចាន់លី ប្រធានអង្គភាពនគរបាលការពារបេតិកភ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា វត្ថុបុរាណប្រភេទកងជើងខាងលីនេះ អង្គភាពរបស់លោកបានទទួលពីក្រុមបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្ត ដោយធ្វើពិធីប្រគល់ទៅឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីរក្សាទុកនៅក្នុងសារមន្ទីរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧត្ដមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ដែលបានដឹកនាំក្រុមបច្ចេកទេស ចុះពិនិត្យនិងស្រាវជ្រាវករណីភ្លើងឆេះផ្ទះ និងបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៥នាក់ កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កន្លងទៅនេះ បានប្រាប់ថា នៅពេលដែលក្រុមបច្ចេកទេសរបស់លោកបានចុះពិនិត្យទីតាំងភ្លើងឆេះ នៅចំណុចខាងលើ ក៏រើសបានកងជើងជាវត្ថុបុរាណមួយ ដែលត្រូវបានភ្លើងឆេះរោលប្រឡាក់ស្ទើរមើលមិនយល់។

Leave a Reply

Your email address will not be published. Required fields are marked *