ខេត្តតាកែវ៖ ថ្ងៃនេះ រកឃើញអ្នក​ឆ្លង​កូវីដ​១៩ ​ដល់​ទៅចំនួន​៥០​នាក់…

​រដ្ឋបាល​ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បាន​ប្រកាស​ពីការរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន​ ៥០នាក់បន្ថែមទៀត។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ​បានបញ្ជាក់ថា អ្នកជំងឺរកឃើញឆ្លងថ្មីទាំង៥០នាក់ ជានិស្សិត អាជីវករ ជាងដែក និងកម្មករ កម្មការិនីរោងចក្រ ពលករ ដែលរកឃើញនៅស្រុកត្រាំកក់ ស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកកោះអណ្តែត។

Leave a Reply

Your email address will not be published. Required fields are marked *