អាណិកជន​ខ្មែរអូស្រ្តាលីម្នាក់ ដេកស្លាប់ក្នុងក្នុងផ្ទះសំណាក់មួយកន្លែង ពេលពិនិត្យកំហាកមានវិជ្ជមានកូវីដ១៩…

មានករណីបុរសជនជាតិខ្មែរម្នាក់បានដេកស្លាប់ នៅបន្ទប់ផ្ទះសំណាក់ និងអារហារដ្ឋាន អ៊ឹមប៊ី ស្ថិតក្នុងភូមិ៣ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃទី ១៤ ខែ ឧសភា អាជ្ញាធរបានធ្វើតេស្តលើសាកសព លទ្ធផលរកឃើញវិជ្ជមាន កូវីដ-១៩ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសដែលស្លាប់មាន ឈ្មោះ​ វឿន​ ចាន់ទីន​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ រស់នៅភូមិ​ក្បាល​ស្ពាន​ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ (ទេីបត្រលប់មកពី​ប្រទេស​អូស្រ្តាលី​) បន្ទាប់​មក​ក្រុម​គ្រូ​ពេទ្យ​យកកំហាកទៅ​ពិនិត្យ​រកមេ​រោគ​កូវីត១៩​ ជាលទ្ធផល​វិជ្ជមាន​កូវីត​១៩ បន្ទាប់មក ក្រុមគ្រូពេទ្យស្វែករកអ្នកពាក់ព័ន្ធ២០នាក់។

Leave a Reply

Your email address will not be published. Required fields are marked *