ខួប​អាពាហ៍ពិពាហ៍គម្រប់​ ២​ឆ្នាំ អ្នក​នាង ឱក សុគន្ធកញ្ញា បង្ហោះបែបនេះ…..

គេ​នៅ​ចាំ​បាន​ថា កំពូល​តារា​ចម្រៀង​ ឱក សុគន្ធ​កញ្ញា បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​លោក​អ៊ឹង សុខលី ​ប្អូនប្រុស​បង្កើត​លោក អ៊ឹង ឆៃងួន ​ម្ចាស់​ផលិតកម្ម​ហង្សមាស ​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​អូ​តែ​ល​សុខា។

បច្ចុប្បន្ននេះ កំពូលតារាស្រី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែជាតារាចម្រៀងស្រីដ៏ល្បី ជាមួយនឹងទឹកដមសម្លេងដ៏ពីរោះ នៅក្នុងបទចម្រៀងដ៏ពេញនិយម ដែលបានដិតជាប់ក្នុងចិត្តអ្នកស្ដាប់ជាច្រើន។

ក្រៅពីមានភាពល្បីល្បាញនៅក្នុងការងារសិល្បៈហើយ តារាស្រីរូបនេះ ក៏កំពុងតែមានគ្រួសារមួយ ប្រកបដោយក្ដីសុខ និងសុភមង្គល យ៉ាងខ្លាំង ក្រោយពីបានកសាងគ្រួសារអស់រយៈពេល ២ ឆ្នាំ​កន្លង មកនេះ ជាពិសេស ព្រមទាំងមានកូនប្រុសតូចដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលជាចំណងស្នេហ៍ដ៏រឹងមាំ នៅក្នុងទំនាក់ទំនងជីវិតស្វាមីភរិយា របស់នាង ថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដើម្បីអបអរខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ​របស់ខ្លួន និងស្វាមី ដែលនៅក្នុងនោះដែរ គឺជារូបភាពជុំគ្រួសារយ៉ាងកក់ក្ដៅ និងមានស្នាមញញឹមឲ្យគ្នាទៅវិញទៅមក បញ្ជាក់ពីសុភមង្គលនៅក្នុងគ្រួសារ ខណៈដែលអ្នកទស្សនាជាច្រើននៅលើបណ្ដាញសង្គម ក៏បានបង្ហាញពីការពេញចិត្ត និងជូនពរឲ្យនាង កាន់តែមានក្ដីសុខនៅក្នុងជីវិតគ្រួសារខ្លាំងឡើង​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *