ចិញ្ចើមក្រាស់ស្អាតល្អមិនបាច់ហត់គូស ឬអស់លុយប៉ាក់ផ្លុំ ដោយវិធីធម្មជាតិងាយៗ

ចិញ្ចើមក៏ជាកន្លែងដែលធ្វើឱ្យសម្រស់ផ្ទៃមុខកាន់តែ្រស់ស្អាតមួយកម្រិតដែរ បើរោមចិញ្ចើមក្រាស់ល្អ ការតុបតែង កោរ និងគូសរឹតតែស្អាតឡើងស្រួលលេងម៉ូតចិញ្ចើមបាន ។ តែបើគ្មានរោមចិញ្ចើមហើយ ក៏មើលទៅមិនស្អាតដែរ ដែលអ្នកខ្លះសុខចិត្តប៉ាក់ និងផ្លុំឱ្យបានស្អាតជាដើម។

តែពេលនេះមិនបាច់អស់លុយទេ ប្រើតែវិធីធម្មជាតិក៏ជួយឱ្យចិញ្ចើមដុះមកកាន់តែក្រាស់ល្អដែរ ដែលមានដូចជា៖

១. ប្រេងល្ហុង

យកសំឡី ជ្រលក់ប្រេងល្ហុង និងលាបជុំវិញចិញ្ចើមទាំងសងខាង រួចម៉ាស្សា ថ្នមៗ រយៈពេល ២ ទៅ៣ នាទី រួចទុកចោល ៣០នាទី ឬទុកពេញមួយយប់ក៏បាន។ ជាចុងក្រោយ លាងចេញជាមួយនឹងទឹកក្តៅឩណ្ឌៗជាការស្រេច។ អនុវត្តវិធីនេះជារៀងរាល់ថ្ងៃ រយៈពេល ២ ទៅ៣សប្តាហ៍ នឹងទទួលបានលទ្ធផល។

២. ប្រេងដូង

ចាក់ប្រេងដូងក្តៅឩណ្ឌៗ ២ ទៅ៣តំណក់ ដាក់លើម្រាមដៃ រួច លាបចិញ្ចើម ម៉ាស្សាថ្នមៗ រយៈពេល ២ ទៅ៣នាទី ។ បន្ទាប់មក ត្រូវទុកពេញមួយយប់ ចាំពេលព្រឹក អ្នកលាងវាចេញជាការស្រេច។

៣. ប្រេងអូលីវ

លាបប្រេងអូលីវក្តៅឩណ្ឌៗលើចិញ្ចើមរួចម៉ាស្សាថ្នមៗ រយៈពេល៥នាទី មុនចូលគេង ហើយទុកវាចោលពេញមួយយប់ ព្រឹកឡើងចាំលាងចេញ ជាមួយ នឹងទឹកក្តៅឩណ្ឌៗ ។

វិធីមួយទៀតនោះគឺ លាយប្រេងអូលីវ កន្លះស្លាបព្រាកាហ្វេ ជាមួយនឹងទឹកឃ្មុំ ២ ៣តំណក់។ បន្ទាប់មក លាបលើចិញ្ចើម និងម៉ាស្សាវា ២ ទៅ ៣នាទី ទុកវាចោល រយៈពេល៣០នាទី ចាំលាងទឹកក្តៅឩណ្ឌៗជាការស្រេច។

៤. ទឹកខ្ទឹមបារាំង

កិនឬបុកខ្ទឹមបារាំងឱ្យហ្មត់ រួចច្រោះយកតែទឹក ហើយយកទឹកខ្ទឹមបារាំងមកលាប និងម៉ាស្សា ចិញ្ចើម រយៈពេល៥នាទី។ ទុកវាឲ្យស្ងួតរួចចាំលាងចេញជាមួយ ទឹកត្រជាក់។

៥. ស៊ុត

យកស៊ុតផ្នែកលឿងកូរឱ្យបែកម៉ត់ល្អ រួចយកសំឡីទៅជ្រលក់ស៊ុតលឿងនោះលាបលើចិញ្ចើមហើយ ទុកចោល១៥ ទៅ២០ នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់។

Two raw eggs and shells on rustic table

៦. ក្រូចឆ្មារ

យកក្រូចឆ្មារមួយចំណិត មកត្រដុសចិញ្ចើមរបស់អ្នក និងទុកចោលរយៈពេល២០នាទី ចាំលាងជាមួយនឹងទឹកក្តៅឩណ្ឌៗចេញ។

៧. ទឹកដោះគោ

យកដុំសំឡី ទៅជ្រលក់ទឹកដោះគោ មកលាប និងម៉ាស្សា លើចិញ្ចើមរបស់អ្នកថ្នមៗ និងទុកចោលរយៈពេល១៥នាទី ចាំលាងសម្អាតចេញនឹងទឹកស្អាតជាការស្រេច៕

Leave a Reply

Your email address will not be published. Required fields are marked *