អ្នកនាង ខាត់ សុឃីម ២៦ ឆ្នាំ លើវិថីសិល្បៈ ឈឺ ចា ប់ ខ្លាំងដោយសារតែរឿង…

តារាចម្រៀងចាស់ពហុជំនាញអ្នកនាង ខាត់ សុឃីម នៅតែអាចរក្សា កេរ្តិ៍ ឈ្មោះល្បីរបស់ខ្លួន ខណៈអ្នក​​នាងនៅ​តែ​ទាញ​យកប្រជាប្រិយភាពពីមហាជនផងដែរ តាមរយៈភាពក្រមិចក្រមើមរបស់នាង។

នេះជាការពិតណាស់ដែលមហាជនអ្នកលេងបណ្តាញសង្គមមិនថាប្រុសស្រីជាច្រើនកំពុងតែនាំគ្នាំចែករំលែក និង ស្វែងរកយុត្តិធម៌ពាក់ព័ន្ធនឹងការរំលោភបំពានគ្រប់រូបភាពលើស្ត្រីគ្រប់រូប ដោយក្នុងនោះត្រូវបានមហាជនបានលើកយកនូវមតិផ្សេងៗមកបញ្ចេញ ។ដោយឡែកទៀតសោតបើក្រឡេកទៅមើលក្នុងវិស័យសិល្បៈឯនោះវិញក៏ដូចគ្នា

មហាជនក៏បានឃើញមានតារាប្រុសស្រីជាច្រើន ក៏បានចូលរួមបញ្ចេញមតិក្នុងការលុបបំបាត់ការបៀតបៀនស្ត្រីដូចគ្នាដែរ ជាពិសេសគឺសិល្បការិនីតែម្តង ។ជាក់ស្ដែងផងដែរ បើក្រឡេកទៅមើលតារាពហុជំនាញរៀមច្បង អ្នកនាង ខាត់ សុឃីម កាលពីយប់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ

អ្នកនាងបានបង្ហោះសារមួយឃ្លាបង្ហាញពីជីវិតលើវិថីសិល្បៈរបស់ខ្លួនអស់រយៈពេល​ ២៦ ឆ្នាំ ដោយអ្នកនាងមានរឿងរ៉ាវ ១ ដែលឈឺចាប់ខ្លាំងក្នុងនាមជាស្ត្រី ។អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា «ខ្ញុំដើរលើវិថីសិល្បៈ ២៦ ឆ្នាំហើយ រឿងអ្វីក៏ធ្លាប់ជួបដែរ តែរឿងមួយដែលជួបហើយឈឺចាប់បំផុតគឺ (ការមិនអោយតម្លៃលើមនុស្សស្រី) យល់ពាក្យថាខុសរហូតទេ» ៕ប្រភព៖popular

Leave a Reply

Your email address will not be published. Required fields are marked *