អ្នកនាង សួស វីហ្សា នាំស្វាមី និង កូនស្រី ហែលទឹកលេងនៅក្នុងផ្ទះយ៉ាងក្តីសុខ ក្រោយពី…

ក្រោយពីចូលខ្លួនទៅសម្រាកព្យាបាលជំងឺកូវីដ១៩ មួយរយ:រួចមក អ្នកនាងសួស វីហ្សា ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងទស្សនិកជនបានស្គាល់ថា អ្នកនាងជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសនោះ បានទទួលលទ្ធផលចុងក្រោយគឺអវិជ្ជមានកូវីដ១៩។

យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកនាង សួស វីហ្សា បានរូបភាពជាច្រើនសន្លករួមជាមួយនិងកូនស្វាមីនិងកូនស្រីបណ្តូលចិត្តកំពុងលេងទឹកជាមួយកូននឹងប្តីនៅផ្ទះយ៉ាងមានក្តីសុខតែម្តង។ជាមួយគ្នានេះ អ្នកនាង សួស វីហ្សា ក៏បានភ្ជាប់ជាមួយសំណេរថា៖សួស្តីថ្ងៃអាទិត្យថ្ងៃនេះលេងទឹកជាមួយកូននឹងប្តីនៅផ្ទះហើយថ្ងៃនេះក៏ជាថ្ងៃដែលរីករាយបំផុត

សំរាប់ខ្ញុំមើលទៅកូនស្រីខ្ញុំគេមានក្តីសុខនឹងរីករាយណាស់នៅពេលដែលគេមានទាំងប៉ាមានទាំងម៉ាក់ត្រឡប់មកនៅក្បែរមើលថែផ្តល់ភាពកក់ក្តៅអោយគេវិញបែបនេះបើមិនចង់មានវិប្បដិសារីរឺមិនចង់បែកបាក់គ្រួសារយើងត្រូវតែគោរពអោយបានខ្ជាប់ខ្ជួននៃវិធានការណ៍របស់រាជរដ្ធាភិបាល(៣កុំ៣ការពារ)(នៅផ្ទះឈ្នះកូវីដ)ទ្រាំលំបាករយៈពេលខ្លី ពួកយើងនឹងជោគជយ័រយៈពេលវែង៕

Leave a Reply

Your email address will not be published. Required fields are marked *