ទីបំផុតចាប់បានហើយ! ជើងខ្លាំងបើករថយន្ត នាំគ្នាទៅវាយ និងកា ប់ យុវជនម្នាក់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ (មានវីដេអូ)

យោងតាមវីដេអូ ដែលថតជួបដោយកាំមេរ៉ាសុវត្ថិភាព ហើយបានចែកចាយតាមបណ្ដាញសង្គម ដោយបង្ហាញពីសមក្មភាព ហិ ង្សា មួយ ដែលបង្កឡើងដោយ ក្មេងពាលមួយក្រុម មានគ្នា ៤ទៅ៥នាក់ បានបើករថយន្តមក កា ប់យុវជនម្នាក់ ដល់ផ្ទះនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយសារជម្លោះរឿងស្នេហា។

រឿងហេតុនេះកើតឡើង កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រុមក្មេងទំនើងមួយក្រុម ដែលគេដឹងថា មានទីលំនៅក្នុងឃុំពន្លៃ ស្រុកអង្គបូរី បាននាំគ្នាជិះរថយន្តមួយគ្រឿង មានគ្នា៤ ទៅ៥នាក់ ដោយដៃ កា ន់ ដាវ បានជិះមកផ្ទះជនរងគ្រោះ នៅក្នុងភូមិកំពែងខាងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ហើយបានធ្វើសកម្មភាពចាប់ជនរង គ្រោះ វ៉ៃ និង កា ប់ នឹង ដា វ ហើយទោះបីជាជ ន រងគ្រោះ និងក្រុមគ្រូសារអង្វរក យ៉ាងណាក៏ជនដៃដល់ មិ ន បញ្ឈប់ សកម្មភាពរបស់ខ្លួននោះទេ៕

ដោយឡែកនៅថ្ងៃទី២០ ខែឧសភានេះ ជើងខ្លាំងដែលជាជនដៃដល់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ និងកំពុងសាកសួរ តាមនិតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *