លទ្ធផលអ្នកជិះម៉ូតូមិនគោរពភ្លើងសញ្ញាចរាចរណ៍ត្រូវរថយន្តបុកចូលកៀបជាប់ក្រោមរថយន្ត…

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីវេលាម៉ោង ០៦និង៤០នាទីព្រឹកថ្ងៃ អង្គារ ទី ០១ ខែ មិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្សុី ភូមិ ក្បាលដំរី២ សង្កាត់ កាកាប២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសម្នាក់ជិះម៉ូតូទាំងបំពានភ្លេីងស្តុបត្រូវបានរថយន្តបុកកៀបជាប់ខាងក្រោមរថយន្តបណ្តាលឱ្យរងការខូចខាតសំណាងរបួសស្រាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ស្ពឺ 1S-7220​ ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ដល់ចំណុចស្តុបមុខព្រលានយន្តហោះម៉ូតូមិនគោរពភ្លើងស្តុបឃើញស្តុបក្រហមហើយនៅតែបន្តទៅមុខទៀត

ស្រាប់តែមានរថយន្តម៉ាសស្តាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AR-1559 រថយន្តរបស់ក្រុមហ៊ុន (Cambodia-AirWay) បើកចេញពីក្នុងព្រលានមកឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូចូលក្រោមរថយន្តបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុឲ្យធ្វើការដោះស្រាយគ្នា ហើយខាងភាគីរថយន្តបានទារសំណងទៅខាងភាគីម៉ូតូតែខាងភាគីម៉ូតូមិនមានលទ្ធភាពក៏ខាងរថយន្តសុខចិត្តស្មើគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

Leave a Reply

Your email address will not be published. Required fields are marked *