សមត្ថកិច្ចជំនាញ ស្ទាក់ចាប់បាន ប្រហិតចម្រុះ និងសាច់មាន់ ជើងមាន់ ខូចគុណភាព ចំនួន ៥,០៣៦គីឡូក្រាម…

នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីគយចល័តតំបន់៤ ដើម្បីធ្វើការត្រួតពិនិត្យ ប្រហិតចម្រុះ និងសាច់មាន់ ជើងមាន់ ខូចគុណភាព ចំនួន ៥,០៣៦គីឡូក្រាម ដែលមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់បាននៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោយធ្វើការត្រួតពិនិត្យចប់សព្វគ្រប់រួចមក សមត្ថកិច្ច និងមន្ត្រីគយ បានប្រគល់ទំនិញខូចគុណភាពនិងវត្ថុតាងឱ្យ សាខា ក.ប.ប. ខេត្តបាត់ដំបង ដើម្បីអនុវត្តន៍បន្ត រួមមាន ៖- ប្រហិតចម្រុះ ចំនួន ១,៦៧២គីឡូក្រាម – សាច់មាន់ និវជើងមាន់ ចំនួន ៣,០៩៩គីឡូក្រាម – គ្រឿងក្នុងមាន់ ចំនួន ២៦៥គីឡូក្រាម
– រថយន្ត (សាំយ៉ុង ) ចំនួន ០១គ្រឿង។

បន្ទាប់មកមន្ត្រីជំនាញ បានយកទំនិញទាំងនេះដោះស្រាយតាមនីតិវិធី៕ ប្រភព និងរូបភាព៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង

Leave a Reply

Your email address will not be published. Required fields are marked *