នារីស្រស់ស្អាតម្នាក់សង្ស័យស្រ វឹ.ង បើករថយន្តស៊េរីទំនើបយ៉ាងលឿន ជ្រុលបុកបង្គោលភ្លើងពេញទំហឹង…

នារីស្រស់ស្អាតម្នាក់ សង្ស័ យ ស្រ វឹ ង ស្រា បើ ករ ថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន បានជ្រុ លទៅ បុ កបង្គោល ភ្លើ ង ពេញ ទំ ហឹ ង បណ្ដាលឲ្យដា ច់ចេញពីគ្នា រថយន្តបង្កខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១និង០០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាម បណ្ដោយផ្លូវ៦១៤ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់ម្នាក់ សង្ស័ យ ស្រវឹ ង ស្រា បើ ក រថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG 1123 ធ្វើដំណើរទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន បានជ្រុលទៅបុកបង្គោលពេញទំហឹង បណ្ដាលដាច់ជាពីររថយន្តផ្ទុះពោង ខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង ។ ម្ចាស់រថយន្តបានបើកទ្វារចេញគេចខ្លូន ពីកន្លែងកើតហេតុបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកវាស់វែងស្ទូចរថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លូន មកដោះស្រាយតាមផ្លូវច្បាប់ ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *