វីដេអូស្តែងៗ !!! គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៣កាលពីម្សិលមិញ រវាងរថយន្តកុងតឺន័រ និងរថយន្តសេរីទំនើប Lexus570…(មានវីដេអូ)

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើកនៅលើផ្លូវជាតិលេខ៣ (កំពត ភ្នំពេញ)នៅចន្លោះបង្គោលគីឡូម៉ែត្រ១៣៨+១៣៩ រវាងរថយន្តនិងរថយន្ត៣ គ្រឿងបុកបន្តគ្នា ដែលមានទិសដៅផ្ទុយគ្នា ។

១.រថយន្តបង្ករម៉ាកLXS 570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B 3456 បើកបរដោយឈ្មោះលឹម ស៊ីឌឿនភេទប្រុសអាយុ ៤២ ឆ្នាំនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ រថយន្តខូចខាតកម្រិតធ្ងន់អ្នកបើកបររងរបួសស្រាលរួមដំណើរជាមួយ ៣ នាក់ប្រុសជាជនជាតិចិនមិនបានស្គាល់ឈ្មោះរបួសធ្ងន់ 2 នាក់បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។

២.រថយន្តម៉ាកដេវូពណ៌ស ខៀវពាក់ស្លាកលេខកណ្ដាល 2A 2578 កន្ទុយរម៉កពាក់ស្លាកលេខកំពង់ស្ពឺ4A 0425 បើកបរដោយឈ្មោះជុំ គង់ ភេទប្រុសអាយុ ៣៤ ឆ្នាំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលរងរបួសបាក់ដៃឆ្វេងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត មានទិសដៅពីត្បូងទៅជើង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.រថយន្តម៉ាកFUSOពណ៌សពាក់ស្លាកលេខព្រះសីហនុ3A 1314 បើកបរដោយឈ្មោះមាង សារ័ត្ថ ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិទឹកក្រហមឃុំកណ្ដោលស្រុកទឹកឈូខេត្តកំពត របួសធ្ងន់រួមដំណើរជាមួយ២នាក់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះមាង សារ៉ូ ភេទប្រុសអាយុ 25 ឆ្នាំរស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកឈូក ខេត្តកំពត រងរបួសធ្ងន់និងម្នាក់ទៀតមិនបានស្គាល់ឈ្មោះអ្នកទាំង៣បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រីឯវត្ថុតាងរថយន្តទាំង៣បានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ដើម្បីរងចាំការដោះស្រាយ៕ សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *