អ្នកស្រី ទ្រី ដាណា បានបង្ហោះសារបែបនេះ ពេលបានដឹងថា អូនហុង ស្លា ប់…(មានវីដេអូ)

កុមារា ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈរូបភាព វីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ដែលអ្នកខ្លះថាគ្នាលួច តែហើយក្រោយមកត្រូវបានអង្គការមួយយកចិញ្ចឹមបីបាច់នៅភ្នំពេញ

បងប្អូនប្រហែលជាស្គាល់ក្មេងប្រុសម្នាក់នេះហើយ (ហុង) គាត់បានស្លាប់ហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ សូមវិញ្ញាណក្ខន្ធប្អូនហុង បានទៅកាន់សុគតិភព ហើយសង្ឃឹមថា ជាតិក្រោយប្អូនមិនអភព្វដូចជាតិនេះ។

នៅយប់ថ្ងៃទី១១ ខែមិថុនានេះ តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Zear Tøñg បានបង្ហោះព័ត៌មានអកុសពាក់ព័ន្ធកុមារហុង ដោយកុមារហុងទទួលបានមរណភាពហើយ ដោយសារលោតចុះពីលើឡាន។

ម្ចាស់គណនេយ្យខាងលើ បានជូនដំណឹងយ៉ាងដូច្នេះថា ៖ អាហុងទៅហេីយ​ Hmmm អស់​កម្ម​ហេីយ​ សង្ឃឹមថាជាតិក្រោយឯងនៅល្អជាងជាតិនេះ​ 🙏
#លឺរពួកម៉ាប្រាប់ថាវាតោងឡានដឹកម៉ាសុីភ្លេីង​ ហេីតលត់ចុះពីឡាន​ ត្រូវកន្ទុយក្រោយអូសហេីយកិន 🙏

ដោយឡែកមុននេះយោងតាមផេកទ្រី​ ដាណា បានបង្ហោះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
«ហឹម ចាត់ទុកថាអស់កម្មពារជាតិនេះចុះ អាហុង😥😥😥 ធ្លាប់ឃើញគេបង្ហោះ មើលរូប មើលវីដេអូក្មេងនេះ អាណិតដែរ តែធ្វើម៉េចគាត់ពេញចិត្តសេរីភាព ធ្លាប់ដើរហើរសេរីម្នាក់ឯង

ឃើញអង្គការយកទៅចិញ្ចឹមឱ្យរៀនសូត្រ ក៏លួចរត់មកក្រៅដើរសេរីម្នាក់ឯងដដែល។ ឃើញព័ត៍មានថាយប់មិញ គាត់តោងឡានគេលេង ធ្លាក់ស្លាប់😥😥😥 តាមពិត សារជាតិគាត់មិនអាក្រក់ទេ គាត់លួចមូតូ រ៉ឺមកគេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏គ្រាន់ជិះលេងកំដរអារម្មណ៍ មិនដែលយកទៅណាទេ តែធ្វើម៉េច ជីវិតគ្មានគោលដៅ គ្មានមេបា ខ្វះភាពកក់ក្ដៅ។ មិនដឹងថាគាត់មកប្រវត្តិមកពីណា តែផ្ដាំឪពុកម្ដាយគ្រប់រូប គួរមានទំនួលខុសត្រូវលើកូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិញ្ចឹមឱ្យដឹងក្ដី កុំឱ្យក្លាយជាក្មេងអនាថា ដូចអាហុងនេះ😥😥😥 សូមឯង ទៅកើតជាតិថ្មី មានក្ដីសុខ មានគ្រួសារដ៏កក់ក្ដៅមួយ🙏» ។

Leave a Reply

Your email address will not be published. Required fields are marked *