មិននឹកស្មានថាត្រប់ស្រួយស្រួលដាំយ៉ាងនេះសោះ នេះជាបច្ចេកទេសដាំត្រប់ស្រួយឮ

១.ការធ្វើដីបណ្តុះកូន – ធ្យូងអង្កាមត្រាំទឹក ២យប់ទុកអោយស្រស់ចំនួន៣ធុងស្ពេត្រូ – លាមកគោស្ងួតដែលម៉ត់ល្អចំនួន ២ធុងស្ពេត្រូ – ដីមានជីជាតិ ឬជីកំប៉ុស្ត ឬដីតំបូក ដែលម៉ត់ល្អ ចំនួន ១ធុងស្ពេត្រូច្របល់ដីទាំងនោះអោយបានសព្វល្អរួចយកវាទៅ លីង ឬចំហុយឬក៏ជ្រកថង់រួចចង់មាត់អោយជិតល្អដាក់នៅក្រោមកំដៅថ្ងៃរយះពេល ១សប្តាហ៍ ទើបយកមកបណ្តុះបាន។ ++ សារៈប្រយោជន៍នៃការលាយល្បាយដីបណ្តុះកូន – គ្រាប់ងាយដុះ ឬដុះលូតលាស់ល្អ – កូនបន្លែស្រូបយកជីជាតិបានគ្រប់គ្រាន់ – សម្លាប់មេរោគ (ជម្ងឺ) ដែលបង្ករអោយកូនបន្លែរលួយ – សម្លាប់គ្រាប់ស្មៅចង្រៃ – សម្លាប់ពង និងសត្វល្អិតចង្រៃក្នុងដី

២. ការធ្វើរោងបណ្តុះកូន ការធ្វើរោងបណ្តុះកូនបន្លែ គឺអាចអោយគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងអាចការពារកូនដំណាំបាន ពីការឆ្លង់មេរោគពីពពួកសត្វល្អិតចង្រៃ។ ++ រោងបណ្តុះកូនអាចធ្វើបានតាមទំហំ ខាងក្រោម៖ – តំបូលសម្រាបគ្របរានកំពស់ពី ១.៨ ទៅ ២ម៉ែត្រ ដើម្បីងាយស្រួលចេញចូលថែទាំកូនដំណាំ – កំពស់រានពី ០.៨ ទៅ ១០ម៉េត្រពីដី – ទទឹងរានពី ០.៨ ទៅ១ម៉ែត្រ – មានដំបូលការពារទឹកភ្លៀង និងសំណាញ់ការពារពន្លឺថ្ងៃ (ជាការ ប្រសើរប្រើសំណាញ់មាន ពណ៌បៃតង់) – មានជញ្ជាំងធ្វើពីសំណាញ់មុនការពារសត្វល្អិត។

៣.ការណ្តុះកូន – យកគ្រាប់ដាក់ពង្រាយក្នុងក្រណាត់ស្បៃជក់ទឹក ហើយរុំ គ្រាប់អោយហប់ល្អ។ – ស្រោចទឹករៀងរាល់ថ្ងៃអោយក្រណាត់សើមល្អ ហើយដាក់ នៅកន្លែងហប់។ – ផ្អាប់គ្រាប់រយះពេល ២ ទៅ ៣យប់ – ជ្រើសរើសគ្រាប់ដែលបែកមាត់ចាប់បណ្តុះមុន – បណ្តុះកូនមួយគ្រាប់ក្នុងមួយរន្ធ បន្ទាប់មកដាក់លើរានបណ្តុះ រួចគ្របសំណាញ់សត្វល្អិតពណ៌ស។ – ស្រោចទឹកអោយគ្រប់គ្រាន់ជាពិសេសនៅថ្ងៃត្រង់។ ហាមស្រោច ទឹកពេលល្ងាចព្រោះវានឹងអាចបង្កអោយគ្រាប់ ឬកូនបន្លែ រលួយបាន។ – កូនត្រប់អាយុបាន ១៥ថ្ងៃប្រើជី ១៨-៤៦-០ ចំនួនកន្លះ ស្លាបព្រាបាយលាយទឹក ១០លីត្រសំរាបស្រោចកូន។ ត្រួវ ស្រោចទឹកធម្មតាបន្ទាប់ពីស្រោចជីហើយ។

៤. ការធ្វើរង – កំពស់រងរដូវប្រាំង ២០ស.ម និងកំពស់រងរដូវវស្សា ៤០ស.ម – ទទឹងរង១ម៉ែត្រ – ច្របល់ជីលាមកសត្វពុកផុត ឬជីកំបុស្ត ៣គីឡូក្រាម ក្នុង៣ម៉ែត្រការ៉េ និងលាយជី ២០-២០-១៥ ចំនួន ៣ម៉េត្រការ៉េ រួចស្រោចទឹកអោយជោគទើបគ្របចំបើង ឬប្លាស្ទិចគ្របដី ។ ៥. ការដាំកូនត្រប់ – ដាក់កូនត្រប់អោយត្រូវពន្លឺថ្ងៃ (លើកលែងថ្ងៃត្រង់) និងកាត់ បន្ថយការស្រោចទឹកកូនអោយបាន ៥-៧ថ្ងៃ មុដាំ។ – កូនត្រប់អាយុ ២៥-២៨ថ្ងៃ (មានស្លឹកពី) អាចយកទៅដាំបាន។ – ដាំមួយជួរក្នុងមួយរង និងមានចន្លោះពីគុម្ពមួយទៅ មួយមានប្រវែង ១ម៉ែត្រ។

៦. ការដាក់ជីបំប៉ន – ដាក់ជីរៀងរាល់ ១០ថ្ងៃម្តង និងឈប់ដាក់ជី១ខែមុន បញ្ចប់ការប្រមូលផល។ – ប្រភេទជីដែលត្រូវប្រើមានបីប្រភេទធំៗដូចជា ៤៦-០-០, ២០-២០-១៥, ០-០-៦០។ (កំរិតប្រើប្រាស់សូមមើលរូបភាព)។ ៧. ការដោតចំណារ និងការតាក់តែងមែក – បន្ទាប់ពីដាំកូនត្រប់ហើយត្រូវដោតចំណារមានកំពស់ប្រមាណ ០.៨ម៉ែត្រវាជួយដើមត្រប់កុំអោយដួលមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់កាត់បន្ថយជំងឺនិងសត្វល្អិត និងងាយស្រួលប្រមូលផល។ – កាត់ខ្នែង និងស្លឹកចេញពីគល់ដើមរហូតដល់ខ្នែងផ្កាថ្វាយព្រះ។ ៨. សត្វល្អិតចង្រៃ + ទ្រីប ++ វិធានការការពារ – ដាំអោយរង្វើលសំអាតស្មៅចេញពីចំការ – កប់ចោលកាកសំណល់បន្លែបានប្រមូលផលហើយ – ស្រោចថ្នាំ ថ្យាមេថូហ្សាម (Thiamethoxam) និងគល់ កូនបន្លែពេលព្រឹក និងដាំកូនពេល ល្ងាច។ ++ វិធីកំចាត់ – ជ្រើសរើសថ្នាំពុលកំចាត់សត្វល្អិតណាមួយលាយនិងទឹក ស្អិតហើយបាញ់នៅពេលត្រជាក់ ដូចជាថ្នាំ៖ ថ្យាមេថូហ្សាម, ហ្វីប្រូនីល អ៊ីមីដាក្លរព្រីដ ឬ អាបាមិចទីន ដោយបាញ់ឆ្លាស់គ្នា។ + រុយស ++ វិធានការការពារ – គួរដាំដោយប្រើគំរបប្លាស្ទិចគ្របដី – កំចាត់ស្មៅ និងដំណាំជំរករបស់វាចេញពីចំការ – កប់ចោលកាកសំណល់ដំណាំនៅសល់បន្ទាប់ពីប្រមូលផល ហើយ។

++ វិធានកំចាត់ – ដកដើមដែលកើតជំងឺនេះយកកប់ចោល – ជ្រើសរើសថ្នាំកំចាត់សត្វល្អិតណាមួយឆ្លាស់គ្នា លាយនិងទឹកស្អិតហើយបាញ់នៅពេលត្រជាក់ដូចជាថ្នាំ ថ្យាមេថូហ្សាម អ៊ីមីដាក្លរព្រីដ អាបាមិចទីន ដាយណូតធឺហ្វូរ៉ាន់ អេម៉ាមិចទីន ឬថ្នាំបុយប្រូហ្វេហ្សីន។ ៩. ការប្រមូលផល ដើម្បីរក្សារសជាត់ គុណភាព និងទម្ងន់ផ្លែ កសិករគួរបេះផ្លែនៅពេល ព្រឹក ឬនៅពេលល្ងាច។

ប្រភពពី ៖ khmeryulong

Leave a Reply

Your email address will not be published. Required fields are marked *