ទីតាំងអាហារដ្ឋានសម្រស់បុប្ជា ២៧១ ដែលលួចបើកខារ៉ាអូខេល្មើសបម្រាមគោចរ ត្រូវសមត្ថកិច្ចចុះមកបិតជាបណ្តោះអាសន្ន…

យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះហាមឃាត់ និងបិទទីតាំងអាហារដ្ឋាន សម្រស់បុប្ជា២៧១ ដែលលួចបើកខារ៉ាអូខេ មិនអនុវត្តន៍តាមវិធានការរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីអនុវត្តន៍តាមវិធានការរដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឲ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើចរាចរណ៍ និង រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ អនុវត្តចាប់ពីម៉ោង២៣ និង៥៩នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា

គឺកម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បានចុះល្បាតក្នុងភូមិសាស្ត្រ ក៏ឃើញមានទីតាំងនេះ លួចបើក ខារ៉ាអូខេ មិនអនុវត្តន៍តាម ទើបធ្វើការហាមឃាត់ និងបិទជាបណ្ដោះអាសន្ន ។ ដោយឡែកចំពោះម្ចាស់ទីតាំង និងភ្ញៀវដែលចូលទៅអង្គុយផឹកស៊ី គឺអាជ្ញាធរធ្វើការអប់រំ ធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។

Leave a Reply

Your email address will not be published. Required fields are marked *