វិប្បដិសារីអស់មួយជិវិត បើកគោយន្តឡើងភ្នំមិនរួច ស្រាប់តែរអិលមកក្រោយកិនម៉ូតូប្រពន្ធកំពុងដឹកកូនជិះពីក្រោយ បណ្តាលអោយប្រពន្ធស្លាប់ភ្លាមៗ ចំណែកកូនបាក់ជើងខាងស្ដាំ

ស្រ្តីម្នាក់ជិះម៉ូតូតាមក្រោយគោយន្ដប្តីដឹកទឹកយកទៅចំការ បានស្លាប់ ខណៈដែលគោយន្តឡើងភ្នំមិន រួចរអិលមកក្រោយកិនពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗនិងកន្លែង នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី ២២ ខែ មេសាឆ្នាំ២០២១ នៅចំណុច ភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សមត្ថកិច្ចឱ្យដឹថា ស្ត្រីដែលរង់គ្រោះដល់ជីវិតមានឈ្មោះ ពើប សាអ៊ិត ភេទស្រី ជនជាតិ ព្នង អាយុ ២១ឆ្នាំ ត្រូវជាប្រពន្ធ អ្នកបើកគោយន្ត។ ហេតុការណ៍នេះ បង្កអោយមានមនុស្សចំនួនពីរនាក់ រងគ្រោះ ម្នាក់ស្លាប់ត្រូវជាម្តាយ និងក្មេងអាយុ៤ឆ្នាំម្នាក់ទៀត ត្រូវជាកូនបានបាក់់ជើងស្តាំរបួសធ្ងន់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប្រភពបានបន្តទៀតថា គោយន្ដកែច្នៃដឹកទឹកទៅចំការនេះ បើកបរដោយឈ្មោះ ទុំ ភេទប្រុស ជនជាតិខ្មែរត្រូវប្តីស្រ្តីដែលបានស្លាប់ ពួកគាត់បានដឹកទឹកយកទៅប្រើប្រាស់នៅក្នុងចំការដល់កន្លែងកើតហេតុ ស្រាប់តែគោយន្ដរបស់គាត់ឡើងភ្នំមិនរួចដោយសារតែច្រាលលេខ ក៏រអិលថយក្រោយ កិនប្រពន្ធ និងកូន ដែលជិះម៉ូតូតាមពីក្រោយក៏បណ្ដាលអោយ កិ នប្រពន្ធ ស្លាប់បាត់បង់ជីវិត ចំណែកកូន រងរបួសបាក់ជើងខាងស្ដាំជាទម្ងន់៕

Leave a Reply

Your email address will not be published. Required fields are marked *