សមត្ថកិច្ចប្រើធម៌ក្តៅ ក្រោយបុរសម្នាក់មិនព្រមទៅធ្វើចត្តាឡីស័ក និងថែមចាប់ប្រពន្ធខ្លួនជាចំណាត់ខ្មាំងថែមទៀត…

សមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានព្យាយាមលួងលោមបុរសម្នាក់ និងស្ត្រីម្នាក់ជាប្ដីប្រពន្ធ ដែលបានចូលមកពីតំបន់ក្រហមក្នុងរាជធានីភ្នំពេញ កាលពី៥ថ្ងៃមុន នឹងបានចូលមកនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការនេះបុរសរូបនេះបានរារាំងសមត្ថកិច្ច ដោយមិនសហការទៅធ្វើចត្តាឡីស័ក និងពិនិត្យសំណាកឡើយ។ មិនតែប៉ុណ្ណោះ បុរសរូបនេះបានចាប់ប្រពន្ធរបស់ខ្លួនធ្វើជា ចំណាប់ខ្មាំងថែមទៀតផង ខណៈដែលប្រពន្ធបានយល់ព្រមទៅតាមអាជ្ញាធរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នៅក្នុងហេតុការណ៍នេះសមត្ថកិច្ចប្រើនូវវិធានការក្តៅជាបន្ទាន់ផងដែរទើប ចាប់ខ្លួនបុរសខាងលើនេះ ទៅចត្តាឡីស័ក និងពិនិត្យសំណាកបានសម្រេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជាចុងក្រោយបុរសរូបនេះនិងប្រពន្ធ ត្រូវបានកងកម្លាំងសមត្ថកិច្ច និងគ្រូពេទ្យនាំយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងទាំងប្ដីទាំងប្រពន្ធតាមរថយន្ត ដើម្បីយកសំណាក និងបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *