បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ ចំនួន ២នាក់ ដែលទើបរកឃើញ នៅស្រុកគិរីវង់ និងស្រុកបាទី…

ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហញអត្ដសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត ដែលទើបរកឃើញនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ រួមមាន ទី១៖ ឈ្មោះ អើក វណ្ឌី អាយុ២៦ឆ្នាំ រស់នៅភូមិជាវប្ដីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ និងទី២៖ ឈ្មោះ វុធ សុខេន ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី។ បច្ចុប្បន្នបុគ្គលទាំងពីរនាក់ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងស្រុកគិរីវង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាថា ឈ្មោះ អើក វណ្ឌី បានត្រឡប់មកពីរាជធានីភ្នំពេញ មកលេងស្រុកកំណើត នៅភូមិជាវប្ដីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់បុគ្គលឈ្មោះ អើក វណ្ឌី ទៅធ្វើតេស្តលើកទី១ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លទ្ធផលសំណាកចេញមកគឺវិជ្ជមានជំងឺកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ចំពោះអ្នកប៉ះពាល់ជាមួយឈ្មោះ អើក វណ្ឌី ចំនួន៤១នាក់ (ស្រី១៦នាក់) ក្នុងនោះប៉ះពាល់ដោយផ្ទាល់ ចំនួន០៧នាក់ និងប្រយោល ចំនួន៣៤នាក់ (ស្រី១៦នាក់) បច្ចុប្បន្នត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យ បានចាត់បញ្ជូនមកធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យភូមិភាគតាកែវ ចំនួន០៧នាក់ រីឯ៣៤នាក់ទៀត ណែនាំឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះឈ្មោះ វុធ សុខេន មិនទាន់ដឹងថា ប៉ះពាល់ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ណាទេ (គ្មានប្រភពច្បាស់លាស់) ចំពោះអ្នកប៉ះពាល់ជាមួយឈ្មោះ វុធ សុខេន ចំនួន១៣នាក់ (ស្រី០៨នាក់) ក្នុងនោះប៉ះពាល់ដោយផ្ទាល់ចំនួន ០៦នាក់ (ស្រី០៤នាក់) និងប្រយោលចំនួន ០៧នាក់ (ស្រី០៤នាក់) បច្ចុប្បន្នត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យ បានណែនាំឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធករណីនេះ អាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយបុគ្គលទាំង០២នាក់ខាងលើបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *