ហាមហើយនៅតែមិនស្តាប់ !!! ឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ជួបជុំផឹកស៊ី និងលេងល្បែងស៊ីសង នៅខណ្ឌជ្រោយចង្វារ បំពានវិធានបិទខ្ទប់របស់រាជរដ្ឋាភិបាល

នាពេលក្បាលព្រលប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ជួបជុំផឹកស៊ី និងលេងល្បែងស៊ីសង នៅខណ្ឌជ្រោយចង្វារ បំពានវិធានបិទខ្ទប់របស់រាជរដ្ឋាភិបាល ការឃាត់ខ្លួន នេះធ្វើឡើងនៅវេលាម៉ោង ៦៖៤៥នាទីព្រលប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វា រ ខណ្ឌជ្រោយចង្វារ ។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពេលកម្លាំងល្បាតអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ដែលជួបជុំលេងល្បែង ផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល នៅចំណុចផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វា រ ខណ្ឌជ្រោយចង្វារ ។

លោកបានបន្តថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានបញ្ជូនបុរសទាំង១៤នាក់ ទៅធ្វើតសេ្តកូវីដ១៩ និងធ្វើចត្តាឡីស័កនៅព្រែកព្នៅ ចំណែកម៉ូតូ ៣គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ។ ពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ សមត្ថកិច្ច នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *