យុវជនម្នាក់ បញ្ច ប់ ជីវិតខ្លួនឯងដោយខ្សែនីឡុង ព្រោះដណ្តឹងកូនគេមិនបានសំរេច ដោយខាងស្រីថាមិនត្រូវខែឆ្នាំ

កម្លាំងសមត្ថកិច្ចជំនាញ កោសល្យវិច័យ សហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញ ករណីយុវជនម្នាក់ ធ្វើ អ ត្ត ឃា ត ដែលគេសង្ស័យ អាចបណ្ដាលមកពីតូចចិត្តតូចថ្លើម បន្ទាប់ឪពុកម្ដាយផ្គូរផ្គងកូនក្រមុំគេពុំបាន សម្រេច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ករណីសមត្ថកិច្ចសហការគ្នាចុះពិនិត្យសពធ្វើអត្តឃាតខាងលើ ធ្វើឡើងនាព្រឹកថ្ងៃចន្ទ ខែពិសាខ ឆ្នាំជូត ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចដើមខ្នុរផ្នែកខាងកើតផ្ទះ ស្ថិតនៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈាង ថន ហៅដុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុខាងលើ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា ជនរងគ្រោះ(ឈាង ថន ហៅដុង)បានយកខ្សែនីឡុងពណ៌ស ប្រវែងប្រមាណ១ម៉ែត្រពី តឹ ក ច ង ព្យួ. ក ទៅនឹងដើមខ្នុរ ហើយនៅក្បែរកន្លែងកើតហេតុមានកន្ទុយបារីទើ បនឹងជ ក់ថ្មីៗ និងមានកាតទូរស័ព្ទបញ្ចូលលុយរួចចំនួន២សន្លឹក ដែលគេសង្ស័យមុន ធ្វើ អ ត្ត ឃា តមានការទំនាក់ទំនង ទៅអ្នកណាម្នាក់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបន្តទៀតថា ឪពុកម្ដាយជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា កន្លងមកកូនប្រុសរងគ្រោះរបស់គាត់ បានស្រលាញ់កូនអ្នកស្គាល់គ្នា១នាក់នៅឯខេត្តកំពត ហើយពួកគាត់ធ្លាប់ផ្គូរផ្គង និងទំនាក់ទំនងគ្នា ប៉ុន្តែខាងស្រីជូនពាក្យវិញដោយថាខែឆ្នាំមិនសូវល្អ ចាប់ពីពេលនោះមកឃើញកូនប្រុសមានទឹកមុខ និងអារម្មណ៍ប្លែក។

ជនរងគ្រោះពិតជាអាចស្លាប់ដោយចង.កធ្វើអត្តឃាតពិតប្រាកដ សពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *