ស្លាប់ដោយសារកូវីដ១៩ ១នាក់ទៀតហើយ !!! បុរសជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ បានស្លាប់បាត់បង់ជីវិត…

នេះយោងតាមផេកហ្វេសប៊ុករបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងដូចខាងក្រោមថា៖

ថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០២១​ មានបុរសជនជាតិខ្មែរអាយុ​ ៥៩ឆ្នាំ​ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំដោយសារជំងឺកូវីដ-១៩

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថាយោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ដែលរស់នៅ ភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានស្លាប់បាត់បង់ជីវិតរួចហើយមុនពេលចូលដល់មន្ទីរពេទ្យខ្មែរសូវៀត នាថ្ងៃទី 9 ខែមេសាឆ្នាំ 2021 វេលា 10:55ព្រឹក។

នៅពេលចូលដល់មន្ទីរពេទ្យនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៥៥ នាទីព្រឹកអ្នកជម្ងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយដោយសារករណីយសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកដើម្បីពិនិត្យមើលហើយបានទទួលលទ្ធផលវិជ្ជមានកូវីដ១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ 59 ឆ្នាំខាងលើនេះបានស្លាប់បាត់បង់ជីវិតមុនពេលចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ១៩។

Leave a Reply

Your email address will not be published. Required fields are marked *