ទីបំផុត​ !!! ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ គេហទំព័រ K01 ធីវីអនឡាញ ក្រោយបានបង្ហោះវីដេអូមួយដែលមានលក្ខណៈញុះញង់ បង្កចលាចលក្នុងសង្គម​

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រ K01 TV Online របស់លោក ឃឿន សូឡា ហៅលោកK01 ដោយសារបុគ្គលនេះបានផ្សាយព័ត៌មានញុះញង់ មានចេតនាទុច្ចរិត បង្កចលាចលក្នុងសង្គម បំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។

គួររំលឹកផងដែរថា តាមរយៈការថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើការព្រមានយ៉ាងខ្លាំងទៅកាន់លោក (k01) ដែលនិយាយគ្មានការពិត ចរិតញុះញង់ឲ្យមានភាពវឹកវរក្នុងសង្គម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចមានប្រសាសន៍ថា មិនដឹងក្រសួងព័ត៌មានបានដឹង ពីវីដេអូទាំងនោះហើយឬនៅ ។ ហើយសម្ដេចបានលើកឡើងថា តើអា k01 នោះ ក្មួយឯងបានដកការនិយាយនៅក្នុងទូរទស្សន៍របស់ខ្លួនហើយឬនៅ។ ចរិក k01 និយាយគ្មានយល់ការងារបែបនេះហើយ ទើបកន្លងទៅសម្ដេចមានប្រសាសន៍ថា គេមិនព្រមអនុញ្ញាតឱ្យចូលទៅឡាយនៅខេត្តព្រះសីហនុកន្លែងអគារដួលរលំ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅប៉ុន្មានម៉ោងមុននេះ លោកK01 បានចេញវីដេអូ សុំទោសសម្តេចតេជោ ចំពោះការអធិប្បាយរបស់ខ្លួន កាលពីពេលកន្លងមកផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *