ទីបំផុត !!! បុរស ២នាក់ ដែលបើករថយន្តឡាយវីដេអូ​ ផឹ ក​ស្រា បៀរ​បង្ហោះចូល TikTok ត្រូវបានសមត្ថកិច្ចកោះហៅចូលខ្លួនមកបំភ្លឺកិច្ចសន្យា​ ណែនាំអប់រំ​ និងផាកពិន័យក្នុងម្នាក់ ៥លានរៀល

បុរស២នាក់ ដែលបើករថយន្តឡាយវីដេអូ​ ផឹ ក ស្រា បៀរ​ ដែលផ្ទុយនឹងមាត្រាទី១០​ នៃច្បា ប់ ប្រឆាំងកូវីដ១៩​ បានចូលខ្លួនសារភាពកំហុស​ ធ្វើកិច្ចសន្យា​ ណែនាំអប់រំ​ និងត្រូវបានសមត្ថកិច្ចធ្វើការផាក ពិន័យក្នុងម្នាក់ ៥លានរៀល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរជាតិ​ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​

បុរស៦នាក់ជួបជុំផឹកស៊ី ល្មើសនឹងច្បាប់ ហើយបង្កបញ្ហាជាមួយសមត្ថកិច្ច នៅសង្កាត់ទួលសង្កែ១ ត្រូវបានចាប់បញ្ជូនទៅសាលាដំបូង នៅព្រឹកនេះ

សមត្ថកិច្ចបានអោយដឹងថា បុរស៦នាក់ជួបជុំផឹកស៊ី ល្មើសនឹងច្បាប់ ហើយបង្កបញ្ហាជាមួយសមត្ថកិច្ច នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ត្រូវបានចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថាបុរសទាំង៦នាក់នេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ៦:០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់បានជួបជុំផឹកស៊ីផ្ទុយពីច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៊ឺងម៉ាត់ដល់អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងដើម្បីចាប់ឃាត់ខ្លួនជនផឹកស៊ីងនោះយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់

ឃាត់ខ្លួនបុរសពីរនាក់ ក្រោយអង្គុយ​ផឹ ក​ស្រាថ្នាំនៅមុខ​ផ្ទះ បើក​ធុងបាស់​ឮ​ៗ ​បង្ក​ជា​សម្លេង​រំខាន​ដល់​អ្នក​ជិតខាង និងល្មើសបំរាមរដ្ឋាភិបាល…

បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​១ ឃាត់ខ្លួន​នៅ​ពេល​ដែល​ប្រមូលផ្តុំ​គ្នា​ ផឹ ក ស្រា​ថ្នាំ ហើយ ​ចា ក់​ ធុង​បាស់​ឮ​ខ្លាំង​ៗ​បង្ក​សម្លេង​រំខាន​ដល់​អ្នក​ជិតខាង ល្មើស​នឹង​វិធានការ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់​ស្តា​ត់​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការ​ឃាត់ខ្លួន ជន​ដែល​មិន​ស្តាប់​តាម​ការ​ណែនាំ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​១២៣ ផ្លូវលំ ក្នុងភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ

រថយន្តមួយគ្រឿងជិះគ្នាប្រាំ៨នាក់ ចេញពីភ្នំពេញ បំពានបំរាមចូលកំពង់ឆ្នាំង បញ្ជូនឲ្យត្រឡប់ក្រោយវិញ

រថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងជិះ គ្នា៨នាក់ទាំងអ្នកបើកបរផង ត្រូវបានសមត្ថកិច្ចឃាត់យកមកធ្វើការសូរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរថយន្តខាងលើនេះ បានបំពានបំរាមនៅចំណុចគោលដៅសមត្ថកិច្ចឈរជើងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា រថយន្តម៉ាកហាយឡែនឌ័រ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-1871 ជិះគ្នា៨នាក់ទាំងអ្នកបើកបរផង ធ្វើដំណើរចេញពីភ្នំពេញ ទៅប៉ោយប៉ែត លុះមកដល់គោលដៅ ត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ

ក្តៅៗ !!! នៅថ្ងៃនេះ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន​ ៤៣១នាក់​ និងមានអ្នកជាសះស្បេីយ​ ចំនួន​ ៣១នាក់

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៤៣១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ជនជាតិខ្មែរ ២នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩……

ថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២១​ មានអ្នកស្លាប់ចំនួន​ ០២នាក់៖​ បុរសជនជាតិខ្មែរអាយុ​ ៨២ឆ្នាំ​ និងស្ត្រីជនជាតិខ្នែរអាយុ​ ៤១ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថាយោងតាមរបាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែបានឲ្យដឹងថា: ១. បុរសជនជាតិខ្មែរអាយុ ៨២ឆ្នាំ ដែលរស់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩

ច្រើនណាស់ថ្ងៃនេះ !!! ក្រសួងបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦១៨នាក់ និងមានអ្នកជាសះស្បេីយចំនួន​ ៦០នាក់

ភ្នំពេញ៖ នេះបើយោងតាមហ្វេសបុកផេកផ្លូវការរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ក្រសួងបានរកឃើញអ្នកមានផ្ទុកជំងឺកូវីដ១៩ ចំនួន ៦១៨នាក់ និងមានអ្នកជាសះស្បើយចំនួន ៦០នាក់ ខាងក្រោមជាខ្លឹមសារដែល ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផុសថា៖ ថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦១៨នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៦០នាក់​ ៖

ថ្ងៃនេះ មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី បានរកឃេីញវិជ្ជមានកូវីដ១៩ ចំនួន ៥នាក់ បន្ថែមទៀត

តាមរយៈទំព័រហ្វេសបុករបស់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងយ៉ាងដូច្នេះថា ៖ ថ្ងៃនេះ មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី បានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត ដែលគាត់ជាអ្នកស្រុកសុីធរកណ្ដាលមកពីរាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកទាំង ៥នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ

ក្តៅៗ!៖ ព្រឹកនេះក្រសួងបន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២៩១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ២៣នាក់…

ភ្នំពេញ៖ នេះបើយោងតាមហ្វេសបុកផេកផ្លូវការរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ក្រសួងបានរកឃើញអ្នកមានផ្ទុកជំងឺកូវីដ១៩ ចំនួន ២៩១នាក់ និងមានអ្នកជាសះស្បើយចំនួន ២៣នាក់ ខាងក្រោមជាខ្លឹមសារដែល ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផុសថា៖ ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៩១នាក់​ និងអ្នកជាសះស្បេីយចំនួន​ ២៣នាក់៖

សមត្ថកិច្ច ចាប់ខ្លួន មន្ត្រីនគរបាល ផ្កាយពីរម្នាក់ និងអ្នកនៅជាមួយ ២នាក់ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្សៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន

សមត្ថកិច្ច ចាប់ខ្លួនមន្ត្រីនគរបាល ផ្កាយពីរម្នាក់ និងអ្នកនៅជាមួយ២នាក់ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្សៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារមានការរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់។ ហេតុការណ៍ល្មើសនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២