ក្រោយពីត្រូវសម្តេចតេជោ ព្រមានរឿងផ្សាយវី​ដេ​អូ​មួយ​មាន​លក្ខណៈ​ញុះញង់ លោកK01 បានចេញវីដេអូសុំទោស..(មានវីដេអូ)

តាមរយៈការថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើការព្រមានយ៉ាងខ្លាំងទៅកាន់លោក (k01) ដែលនិយាយគ្មានការពិត ចរិតញុះញង់ឲ្យមានភាពវឹកវរក្នុងសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្ដេចមានប្រសាសន៍ថា មិនដឹងក្រសួងព័ត៌មានបានដឹង ពីវីដេអូទាំងនោះហើយឬនៅ ។ ហើយសម្ដេចបានលើកឡើងថា តើអា k01 នោះ ក្មួយឯងបានដកការនិយាយនៅក្នុងទូរទស្សន៍របស់ខ្លួនហើយឬនៅ។

ស្លាប់ដោយសារកូវីដ១៩ ១នាក់ទៀតហើយ !!! បុរសជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ បានស្លាប់បាត់បង់ជីវិត…

នេះយោងតាមផេកហ្វេសប៊ុករបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងដូចខាងក្រោមថា៖ ថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០២១​ មានបុរសជនជាតិខ្មែរអាយុ​ ៥៩ឆ្នាំ​ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំដោយសារជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថាយោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ដែលរស់នៅ ភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានស្លាប់បាត់បង់ជីវិតរួចហើយមុនពេលចូលដល់មន្ទីរពេទ្យខ្មែរសូវៀត នាថ្ងៃទី 9 ខែមេសាឆ្នាំ 2021 វេលា

ក្តៅៗ!៖ ព្រឹកនេះក្រសួងប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៤៧៧នាក់ និងមានអ្នកជាសះស្បើយចំនួន ៩៦នាក់

ភ្នំពេញ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះបើយោងតាមហ្វេសបុកផេកផ្លូវការរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ក្រសួងបានរកឃើញអ្នកមានផ្ទុកជំងឺកូវីដ១៩ ចំនួន ៤៧៧នាក់ និងមានអ្នកជាសះស្បើយចំនួន ៩៦នាក់ ខាងក្រោមជាខ្លឹមសារដែល ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផុសថា៖ ថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៤៧៧នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៩៦នាក់​ ៖

ខឹងសង្សារដើរលេងយប់ ទាញខ្សែក្រវ៉ាត់ វា យយកៗ របួសជាំឡើងពេញខ្លួនប្រាណ

កម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត បានឃាត់ខ្លួន និងបញ្ជូន ជ ន សង្ស័យម្នាក់ ទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ក្រោយពីគូរស្នេហ៍បានដាកពាក្យប្ដឹងថា បុរសជាសង្សារបានធ្វើទា រុ ណ កម្ម ធ្វើបា ប ជេ រប្រ មា ថ និងវា យ ដំដូចសត្វធាតុ កាលពីយប់ថ្ងៃទី៨

ក្តៅៗ!៖ ស្រ្តីជនជាតិខ្មែរចំនួន ០១នាក់ អាយុ​ ៥៥ឆ្នាំ​ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​…

នេះបើយោងតាមផេករបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា នៅថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០២១​ មានស្រ្តីជនជាតិខ្មែរចំនួន ០១នាក់ អាយុ​ ៥៥ឆ្នាំ​ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសំរាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថាយោងតាមការផ្ដល់ព័ត៌មានពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ 55 ឆ្នាំដែលរស់នៅសង្កាត់ព្រែកលាភខណ្ឌជ្រោយចង្វារាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតនាថ្ងៃទី 19 ខែមេសាឆ្នាំ 2021 វេលាម៉ោង ០២:៥៧រសៀល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាដល់លោក ភឿន ភិរៈ ចំនួន……

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ លោកអនុសេនីយ៍ឯក ភឿន ភិរៈ មានមុខរបរបន្ថែមជាសន្តិសុខយាមធនាគារ

លួចនាឡិកា ១គ្រឿង​ តម្លៃជិត​ ១លានដុល្លារ​ រកកន្លែង​លក់មិនឃេីញ​ក៏ត្រូវបាននគរបាល​ក្របួចជាប់​…

ជនសង្ស័យ០២នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចសម្ភារៈ មានតម្លៃជិត១លានដុល្លារ នៅចំណុចអាផិតមិនលេខ២១ ផ្លូវលេខ៥៧ ក្រុម៤២ ភូមិ៦ សង្កាត់បឹងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២១ កន្លងមកបានសម្រេច ហើយគេចខ្លួនបាន១រយះ។ ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ខណ្ឌ៧មករា និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់៖ ទី១ ឈ្មោះ នៅ

ក្តៅៗ!៖ ក្រសួងប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥៧៦ នាក់ និងមានអ្នកជាសះស្បើយចំនួន ៧០ នាក់

ភ្នំពេញ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នេះបើយោងតាមហ្វេសបុកផេកផ្លូវការរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ក្រសួងបានរកឃើញអ្នកមានផ្ទុកជំងឺកូវីដ១៩ ចំនួន ៥៧៦ នាក់ និងមានអ្នកជាសះស្បើយចំនួន ៧០ នាក់ ខាងក្រោមជាខ្លឹមសារដែល ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផុសថា៖ ថ្ងៃទី០៨​ ខែមេសា​ ឆ្នាំ២០២១​ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៥៧៦នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៧០នាក់​

1 18 19 20